Month: September 2024

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ- ស្ទឹងត្រែងវាស់ឃើញមានការថយចុះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៤ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,១៤ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៧,៩៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-ចតុមុខ បានកើនកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,០៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាមវិញ បានកើនកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,០៤ម៉ែត្រ ៕

ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ……..

ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី, រដ្ឋមន្ត្រី​ក្រសួងព័ត៌មាននៃកម្ពុជា ឯកឧត្តម នេត្រ ភក្រ្តា ​បានលើកឡើង​ពី​បញ្ហា​ប្រឈម និងផលវិបាកនានាដែលកើតចេញពី​ការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ឬព័ត៌មានក្លែងក្លាយ ​នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខ…

គ្រឿងញៀនមេតំហ្វេតាមីន៤០ម៉ឺនគ្រាប់ដាក់តាមវ៉ាលិស ពីប្រទេសថៃ ឆ្លងដែនចូលកម្ពុជាត្រូវតម្រួតថៃចាប់បាន នៅច្រកអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ÷ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរ​ទេះដឹ​កអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយ​ប៉ែត–ខ្លងឡឹក ត្រូវបានបុរសជាជ​នជាតិ​ថៃម្នាក់ប្រាប់ជួយឲ្យដឹកវ៉ាលិសរបស់ខ្លួនពីច្រកព្រំដែនថៃចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ដោយសារវ៉ាលិសនេះធ្ងន់ប្លែកពីធម្មតា បុរសខ្មែរអ្នកដឹកជញ្ជូនក៏បានទៅប្រាប់តម្រួតថៃឲ្យជួយមកពិនិត្យក្នុងវ៉ាលិសនោះ ស្រាប់តែរកឃើញថ្នាំញៀន ប្រភេទមេ​តំហ្វេតាមីន៤០ម៉ឺនគ្រាប់ នៅវេ​លាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងឡឹកខេត្តស្រះ​កែវប្រទេ​ស ថៃ ឈមនិងច្រកទ្វារអន្តរជា​តិប៉ោយប៉ែតខាងកម្ពុជា។ តាមការអះអាងពីពលរដ្ឋខ្មែរដែលស៊ីឈ្នួលអូសរ​ទេះដឹ​កអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយ​ប៉ែត–ខ្លងឡឹក បានប្រាប់តម្រួតថៃឲ្យដឹងថា មុនពេលកើតហេតុនោះ មានបុរសជ​នជាតិ​ថៃម្នាក់បានបើកឡា​នម​កចតនៅ​ចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខា​ងភាគីថៃ ហើយបានទំលាក់​វ៉ាលិសចំនួន ៣ ចុះហើយជន ជាតិថៃនោះប្រាប់កម្មករអូសរទេះឲ្យជួយជញ្ជូនអីវ៉ាន់ វ៉ា​លិសរប​ស់ខ្លួនឆ្លងតាមច្រកទ្វារអន្តរជា​តិ​ប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត…

ភ្លៀងលាយឡំខ្យល់កន្ទាក់បណ្ដាលឲ្យរលំឈើសង្កត់លើរថយន្ត ៤គ្រឿងរងការខូចខាតសង្កាត់បឹងរាំង ខណ្ឌដូនពេញ

នារសៀលថ្ងៃទី៣ខែកញ្ញនេះ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ទាក់ បណ្តាលឲ្យបាក់ដើមឈើមួយដើម សង្កត់លើរថយន្ត ៤គ្រឿង ដែលបានចតចោល រងការខូចខាត ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៥៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ប៉ែន បូណា៖ «ការបោកប្រាស់ដែលមិនចេះខ្មាសអៀន»

ភ្នំពេញ÷លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «ទោះបីជាក្រុមអ្នក បច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជនដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយ ដដែលៗដោយមិនចេះអៀនខ្មាសទាល់តែ សោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយមបានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។ យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជនហើយមានគោលដៅពាណិជ្ជកម្មគឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ។ នៅលើពិភពលោកនេះ…

ប្រជាពលរដ្ឋរស់នៅជើងភ្នំដោះក្រមុំ សុំអង្វរអាជ្ញាធរជួយស្ថាបនាផ្លូវ១ខ្សែ ដើម្បីងាយស្រួលដឹកជញ្ជូនផ្សេងៗ

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវក្រួសក្រហម១ខ្សែក្បែរវិមានឯករាជ្យ ដែលស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នៅតែទទូចសុំអង្វរអាជ្ញាធរមូលដ្ឋាន មេត្តាជួយស្ថាបនាផ្លូវល្អ១ខ្សែ សម្រាប់ពួកគាត់ ​ងាយ ស្រួលធ្វើដំណើរ ដឹកជញ្ជូនកសិករផល និងដឹកកូនៗទៅសាលារៀនជាប្រចាំថ្ងៃ ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានឲ្យដឹងថា ផ្លូវក្រួសក្រហម១ខ្សែដែលកំពុងមានការខូចខាតគឺពិបាកធ្វើដំណើរ និងមានស្ថានភាពហុយខ្លាំងនៅរដូវប្រាំង និងរអិលដូចចាក់ខ្លាញ់ក្នុងរដូវវស្សា គឺស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យតែម្ដង។ ផ្លូវនេះរងការខូចខាតជាយូរ មកហើយប៉ុន្តែមិនឃើញអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ។ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ផ្លូវ១ខ្សែនេះ អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់សន្យាថា នឹងជួយស្ថាបនាផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់ផងដែរ ប៉ុន្តែរង់ចាំអស់រយៈពេលជាយូរមកហើយ មិនមានឃើញអាជ្ញាធរមូលដ្ឋានស្ថាបនាផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់តាមសន្យានោះទេ។ ប្រជាពលរដ្ឋ…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣ ខែកញ្ញា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា…

ស្ថានភាពទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការកើនកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមឡើងដល់ ១១,២៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកកើនចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,២០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង កើនចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,០៨ម៉ែត្រ៕

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង…

You missed