ខេត្តបន្ទាយមានជ័យ÷ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរ​ទេះដឹ​កអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយ​ប៉ែត–ខ្លងឡឹក ត្រូវបានបុរសជាជ​នជាតិ​ថៃម្នាក់ប្រាប់ជួយឲ្យដឹកវ៉ាលិសរបស់ខ្លួនពីច្រកព្រំដែនថៃចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ដោយសារវ៉ាលិសនេះធ្ងន់ប្លែកពីធម្មតា បុរសខ្មែរអ្នកដឹកជញ្ជូនក៏បានទៅប្រាប់តម្រួតថៃឲ្យជួយមកពិនិត្យក្នុងវ៉ាលិសនោះ ស្រាប់តែរកឃើញថ្នាំញៀន ប្រភេទមេ​តំហ្វេតាមីន៤០ម៉ឺនគ្រាប់ នៅវេ​លាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងឡឹកខេត្តស្រះ​កែវប្រទេ​ស ថៃ ឈមនិងច្រកទ្វារអន្តរជា​តិប៉ោយប៉ែតខាងកម្ពុជា។

តាមការអះអាងពីពលរដ្ឋខ្មែរដែលស៊ីឈ្នួលអូសរ​ទេះដឹ​កអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយ​ប៉ែត–ខ្លងឡឹក បានប្រាប់តម្រួតថៃឲ្យដឹងថា មុនពេលកើតហេតុនោះ មានបុរសជ​នជាតិ​ថៃម្នាក់បានបើកឡា​នម​កចតនៅ​ចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខា​ងភាគីថៃ ហើយបានទំលាក់​វ៉ាលិសចំនួន ៣ ចុះហើយជន ជាតិថៃនោះប្រាប់កម្មករអូសរទេះឲ្យជួយជញ្ជូនអីវ៉ាន់
វ៉ា​លិសរប​ស់ខ្លួនឆ្លងតាមច្រកទ្វារអន្តរជា​តិ​ប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេ​សកម្ពុ​ជា ហើយជនជាតិថៃនោះបានដើរទៅចាំនៅកន្លែងណាត់ជួប។

ក្រោយពេលដែលនិយាយត្រូវគ្នាហើយ កម្មករអូររទះបានលើកវ៉ា​លិសដាក់លើរទះស្រាប់តែវ៉ាលិសទាំង៣ នោះធ្ងន់ពេក​ខុសពីវ៉ាលិសដទៃលើកដា​ក់រទេះមិនរួច ក៏សង្ស័យ ក៏ហៅគ្នាម​កជួយ​លើក ហើយឆ្ងល់ហេតុអ្វីក៏
វ៉ា​លិសដាក់ខោ​អាវធ្ងន់ខុ​សពីធម្មតា ក៏បើកមើលឃើញ
ក​ញ្ចប់​សង្ស័យ​ថា គ្រឿង​ញៀន ទើបរាយកា​រណ៍ប្រាប់តម្រួត​ថៃ។ ចំណែកតម្រួតថៃក្រោយពេលដែលហែកមើលកញ្ចប់ បានរកឃើញ​គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលិដថ្មើរហ្នឹង ៤០០.០០០គ្រាប់។

ចំណែកជនជាតិថៃជាម្ចាស់របស់ដែ​លជួលឲ្យកម្មករខ្មែរអូសរទេះដឹកនោះ បន្ទប់ពីដើរឆ្លងចូ​លមកខា​ងទឹកដីកម្ពុជាមុនគេចខ្លួនបាត់ស្រមោលតែម្តង។

សមត្ថកិច្ចថៃ​បានឲ្យដឹងថា មេ​តំហ្វេតាមីនដែល​ឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុង​នាំចូលកម្ពុជានោះមានទំង​ន់២០០គីឡូក្រាម មានគ្រឿង​ញៀនប្រភេទ​មេតំហ្វេតាមី​នចំនួន៤​០ម៉ឺនគ្រាប់។ ពេលនេះទម្រួតថៃកំពុងតែសួរនាំកម្មករអូសរទេះម្នាក់នោះ និងឆែកមើលតាមកាមេរ៉ាសុវត្ថិភាពស្រាវជ្រាវកំ​ណត់អត្តសញ្ញាណ​ជនសង្ស័យតាមចាប់ខ្លួនមកអនុវត្តច្បាប់នៅប្រទេសថៃ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *