រដ្ឋមន្ដ្រី ឌិត ទីណា ជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
ភ្នំពេញ÷នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វេីបទបង្ហាញ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងជីវម៉ាស (Biomass) ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តេីមការងារពីធ្យូងជីវៈ (Biochar) ដោយធ្វេីយ៉ាងណាផ្ដល់ផលចំណេញដល់កសិករ នឹងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ លើសពីនេះលោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗច្រើនទៀតក្នុងប្រទេសកម្ពុជា…
គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ
ខេត្តស្ទឹងត្រែង÷គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោលដៅទេសចរណ៍ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹកសាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ។ ផ្លូវនេះ បាន និងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយមានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។ គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ…
រដ្ឋមន្ត្រីក្រសួងការដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត
ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជាសមាជិក។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងលោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា កិច្ចប្រជុំគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងទិសដៅអនុវត្តការងារបន្តដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតឱ្យស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត(SFESDP) មានទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន ជំនាញវិស្វកម្មឧស្សាហកម្ម(Industrial Engineering) បច្ចេកវិទ្យាម៉ាស៊ីន(Machining Technology) និងតបណ្តាញ/សរសេរកម្មវិធីព័ត៌មានវិទ្យា (IT Networks/Programming)។…
ឃាត់វៀតណាម២នាក់ ករណីដឹកជញ្ជូនគ្រឿងញៀន១០ដុំធំ តាមរថយន្តក្រុងមកពីប្រទេសឡាវ មកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
ខេត្តស្ទឹងត្រែង ៖ ជនជាតិវៀតណាមចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍គរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្ក្រៀឃាត់ខ្លួន ខណៈត្រួត ពិនិត្យឆែកឆេរ លើរថយន្ត១គ្រឿងដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង ប្រទះឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ។ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍គរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានរកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ដាក់ក្រោមកៅអីអង្គុយខាង ក្រោយ និងឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា…
ម៉ៃសុគន្ធបើករថយន្តគេចពីគោលដៅត្រួតពិនិត្យជាតិអាកុលជ្រុលទៅបុករម៉កកង់បីរួចបន្តទៅបុករបាំងពុះទ្រូងផ្លូវ
ភ្នំពេញ÷បុរសម្នាក់ដែលគេស្គាល់ឈ្មោះ ម៉ៃ សុគន្ធ បានបេីករថយន្ដ LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បេីកគេចពីគោលដៅត្រួតពិនិត្យជាតិអាកុល រួចបេីករត់រហូតជ្រុលទៅបុករះកង់បីឥណ្ឌាពីរគ្រឿង ហើយរេចង្កូតបុករបាំងថ្មពុះចែកផ្លូវបន្ថែមទៀត។ ហេតុការណ៍នេះបានកេីតឡេីងកាលពពីវេលាម៉ោង០០ និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីរាជធានី ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត និងកង់បីឥណ្ឌាទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកលោក ម៉ៃ សុគន្ធត្រូវសមត្ថកិច្ចឃាត់យកទៅធ្វើការសាកសួរ និងបន្តតាមនីតិវិធ៕
តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៥ ខែកញ្ញា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹង មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា…
ស្ថានភាពទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែង វាស់ឃើញមានការកើនកំពស់
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៥ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការកើនឡើងចំនួន ០,៣០ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៨,២៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម កំពស់ទឹកបានថយចំនួន ០,០៩ម៉ែត្រ ធ្វើអោយកំពស់នៅសល់ ១១,២៤ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្រ្តទន្លេបាសាក់ចតុមុខ មិនមានការកើនកំពស់ទឹកនោះទេ ធ្វើអោយកំពស់ទឹកនៅ ៧,០៥ម៉ែត្រដដែល៕
ជប៉ុននឹងផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក)
(ភ្នំពេញ)៖ កម្ពុជា និងជប៉ុននឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ ប្រកាសព័តមាននេះបញ្ជាក់ថា លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក អឺអិណុ អាស៊ីស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា…