ភ្នំពេញ÷នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វេីបទបង្ហាញ​ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងជីវម៉ាស​ (Biomass) ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តេីមការងារពីធ្យូងជីវៈ (Biochar) ដោយធ្វេីយ៉ាងណាផ្ដល់ផលចំណេញដល់កសិករ​ នឹងមានប្រសិទ្ធភាព​សេដ្ឋកិច្ច។

លើសពីនេះលោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗច្រើនទៀតក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្តដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការអនុវត្តគម្រោងនេះ។

សូមបញ្ជាក់ជូនថា​ជីវម៉ាស (Biomass) គឺជាសរីរាង្គដែលមាននៅក្នុងរុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈសម្រាប់ការប្រេីប្រាស់ប្រចាំថ្ងៃ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed