Month: September 2024

ស្ពានស្រែពក តភ្ជាប់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី

(ភ្នំពេញ) ៖ បន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ ដែលជានិច្ចជាកាល តែងមានការជន់លិចនៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ ។ រាជរដ្ឋាភិបាល ក៏បានសាងសង់នូវស្ពានស្រែពក ក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ផងដែរ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់ ។ ប្រភព៖ បណ្តាញសង្គមតេឡេក្រាម ឯកឧត្តម ប៉ែន បូណា

រដ្ឋបាលជលផលខេត្តក្រចេះបន្តបង្ក្រាបបទល្មើសនេសាទនៅរដូវត្រីពង

ខេត្តក្រចេះ÷ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តមវ៉ា ថន អភិបាលក៏ដូចជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ បឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះហើយលទ្ធផលសម្រេចបាន÷…

ត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. នៃក្រសួងការងារបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ ទីតាំងនៅកម្ពុជា

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។ នេះបើតាមការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកកត្តា អន បានគូសបញ្ជាក់ថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា…

នគរបាលខេត្តកំពង់ចាមបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនម្នាក់កំពុងប្រតិបត្តិការជាក់ស្ដែង

ខេត្តកំពង់ចាម÷បន្ទាប់ពីទទួលព័ត៌មានតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជូនដល់លោក ស្នងការនគរបាលខេត្តកំពង់ចាមនោះមក ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់បានភ្លាមៗហើយកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ករណីបង្ក្រាបនេះបានកើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មានពីកម្លាំងភ្នាក់ងារបានរាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរចែក ចាយថ្នាំញៀនភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញ…

ក្រុមហ៊ុនបាកាសកម្ពុជា ឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០កេស ជូនដល់ក្រសួងព័ត៌មាន សម្រាប់ដំណើរទស្សនកិច្ចកម្សាន្តតាមបន្ទាត់ព្រំដែនទិសឦសាន្ត

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភេជ្ជៈបាកាសពីលោកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនបាកាសកម្ពុជា ចំនួន ៥០០កេស ឧបត្ថម្ភសម្រាប់ដំណើរទស្សនកិច្ចកម្សាន្តតាមបន្ទាត់ព្រំដែនទិសឦសាន្ត ដែលពិធីប្រគល់នេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ៕

សែនក្រអូប០១ គឺជាពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស មានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងប្រសាសន៍សំខាន់ៗឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី ជិត២ពាន់នាក់

(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ​ជូនសិស្ស​មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីប្រគល់វិញ្ញាបន​បត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្ស…

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាហ្សាក់ស្ថាន ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជូនសារតាំង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម កាណាត់ ទូមីស្ហ (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាហ្សាក់ស្ថាន ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជូនសារតាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ក្រុមដែលពាក់ព័ន្ធនឹងថ្ងៃទី១៨ ខែសីហា យើងបានឃាត់ខ្លួន ៦៦នាក់ ហើយយើងបានអប់រំដោះលែងទៅវិញ ៥៧នាក់ និងបន្តអនុវត្តតាមនីតិវិធីតុលាការចំនួន ០៩នាក់ ដែលជាមេខ្លោង។ យើងអនុវត្តច្បាប់ ហើយពេលខ្លះក៏មិនរឹងពេកដែរ ព្រោះយើងដឹងថាបងប្អូនយើងមួយចំនួនតូចចាញ់បោកក្រុមជ្រុលនិយមនៅក្រៅប្រទេសទាំងនេះ”។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ក្រុមជ្រុលនិយមមួយក្តាប់តូច បានឆ្លៀតយកការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធ CLV-DTA ដើម្បីកេងចំណេញ ដើម្បីឈានទៅការធ្វើបដិវដ្តន៍ពណ៌ នៅថ្ងៃទី១៨ ខែសីហា ប៉ុន្តែផែនការនេះមិនបានសម្រេចនោះទេ ព្រោះជនរួមជាតិគ្រាន់តែបារម្ភ ប៉ុន្តែបានយល់ពីរឿងនេះអស់ហើយ ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាល”។

You missed