Post navigation សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ នៅតែបន្តផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដដែល ក្នុងនោះរាជរដ្ឋាភិបាលបានចាត់ចែងមេធាវី ជួយដល់ជនរងគ្រោះពីការឆបោក បញ្ហាដីធ្លី ស្រ្តីមេម៉ាយ និងករណីមួយចំនួនបន្ថែមទៀត ។កន្លងមក មានមេធាវីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានជួយសម្រួលដោះស្រាយវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ក្រុមដែលពាក់ព័ន្ធនឹងថ្ងៃទី១៨ ខែសីហា យើងបានឃាត់ខ្លួន ៦៦នាក់ ហើយយើងបានអប់រំដោះលែងទៅវិញ ៥៧នាក់ និងបន្តអនុវត្តតាមនីតិវិធីតុលាការចំនួន ០៩នាក់ ដែលជាមេខ្លោង។ យើងអនុវត្តច្បាប់ ហើយពេលខ្លះក៏មិនរឹងពេកដែរ ព្រោះយើងដឹងថាបងប្អូនយើងមួយចំនួនតូចចាញ់បោកក្រុមជ្រុលនិយមនៅក្រៅប្រទេសទាំងនេះ”។