កម្ពុជាធ្លាប់នាំចូលសំបកកង់រថយន្តទាំងស្រុង ទៅជាប្រទេសផលិត និងនាំចេញសំបកកង់ មានកំណើនយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ ថ្វីដ្បិតតែឧស្សាហកម្មផលិតផលសំបកកង់រថយន្ត ទើបតែលេចវត្តមានថ្មោងថ្មីនៅកម្ពុជាក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រែក្លាយពីអ្នកនាំចូលផលិតផលសំបកកង់រថយន្តទាំងស្រុង ទៅជាប្រទេសផលិត និងនាំចេញសំបកកង់រថយន្តដែលមានកំណើនយ៉ាងឆាប់រហ័ស និងកំពុងក្លាយជាមុខទំនិញយុទ្ធសាស្ត្រថ្មីមួយទៀត សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ កម្ពុជា រោងចក្រផលិតសំបកកង់រថយន្ដ ចំនួន៣ ដែលកំពុងដំណើរការ ក្នុងនោះ រួមមាន៖ ទី១៖ ក្រុមហ៊ុន Cart Tire Co.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ខេត្ដស្វាយរៀង បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ…