Month: September 2024

ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២០ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,៤៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាម ឃើញមានការថយចុះចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ចំនួន ៦,១២ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្រ្ត ទន្លេបាសាក់ កោះខែល កំពស់ទឹកថយចុះចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ចំនួន ៦,៣១ម៉ែត្រ៕

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនជនសង្ស័យ០២នាក់ដកហូតបាន កាំភ្លើងAK ចំនួន១ដើមនិងគ្រាប់បែកដៃចំនួន២គ្រាប់

(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការនាំខ្លួនជនសង្ស័យ០២នាក់​ពាក់ព័ន្ធករណីលាក់ទុកអាវុធនិងគ្រាប់បែកដៃដោយខុសច្បាប់ ។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០២៤ នៅចំណុចអូរអាឡោក ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​។ ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាតខ្លួន ទី១.ឈ្មោះ ជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ និង ទី២.ឈ្មោះ សោម សុវណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ អ្នកទាំងពីររស់នៅចំណុចទីតាំងខាងលើ និងបានដកហូតអាវុធប្រភេទ AK47…

បណ្ឌិតច្បាប់៖ សេរីភាពនៃការបញ្ចេញមតិត្រូវបានច្បាប់ការពារ ប៉ុន្តែការញុះញង់ ការចោទ ប្រកាន់ខុសពីការពិត ការផ្សព្វផ្សាយព័ត៌មានមិនពិត មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ

(ភ្នំពេញ ) ៖“ជាគោលការណ៍ច្បាប់ ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់សិទ្ធិមនុស្សជាតិ បានចែងថា សេរីភាពនៃការបញ្ចេញមតិត្រូវបានច្បាប់ការពារ ប៉ុន្តែការញុះញង់ ការចោទប្រកាន់ខុសពីការពិត ការផ្សព្វផ្សាយព័ត៌មានមិនពិត មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ”។ នេះជាការលើកឡើងរបស់ បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ ។ លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃ និងបំផ្លើស ខុសពីការពិត ក្នុងចេតនាឱ្យមានការរើសអើសជាតិសាសន៍ ក៏ដូចជាការញុះញង់ឱ្យមានការចលាចល និងអំពើហិង្សានៅក្នុងសង្គម ។ល។…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ផ្តល់ដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ របស់កូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែលរៀបចំដោយសាកលវិទ្យាល័យដុងហុកវ៉ាយស៍ ខេត្ត ឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាស នៃការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា…

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបទបង្ហាញត្រួសៗពីការងារគ្រប់គ្រងព្រៃឈើ និងការអភិរក្សជីវៈចម្រុះ​មួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ល។ បន្ទាប់ពីនោះ សាស្រ្តាចារ្យ និស្សិត និងសហគមន៍ សរុបជិត២០រូប បានធ្វើដំណើរទៅមើលទីតាំងមួយចំនួនដូចជា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ការដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើធំៗខាងលិចប្រាសាទបាភួន។…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក០៦ ខែបន្ថែមទៀត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសជូនដំណឹងអំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក០៦ ខែបន្ថែមទៀត។ ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះ អាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញ ថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណី អាហារ នៅប្រទេស…

ខណ្ឌរដ្ឋបាលជលផលក្រចេះបន្តបង្ក្រាបបទល្មើសនេសាទនៅរដូវហាមឃាត់ដូចភ្លៀងរលឹម

ខេត្តក្រចេះ÷ នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត,ក្រុមប្រឹក្សាសង្កាត់ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រសង្កាត់រកាកណ្តាល និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ បានធ្វើការរុះរើ និងបំផ្លាញចោលឧករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងព្រួលស្បៃមុងចំនួន១៧ខ្សែ មានប្រវែង ៩៥០ម៉ែត្រ,លូស្បៃមុងចំនួន ១៩មាត់លូ, របាំងលប ណរ៉ាវ២ខ្សែដែលមានប្រវែង ១៤០ម៉ែត្រ,លបណរ៉ាវ (លបកាវ)…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗ ឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ

(ខេត្តព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជា ឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា…

មេព្រៃសង្កាត់សំរោងទងបង្ក្រាបរថយន្ត០១គ្រឿងកែច្នៃដឹកឈើជាង៦ម៉ែត្រគូបអត់ច្បាប់របស់មេឈ្មួញឈ្មោះ ហ្វីលីប

ខេត្តកំពង់ស្ពឺ៖ រថយន្តកែច្នៃ ចំនួនមួយគ្រឿងដែលគេស្គាល់ច្បាស់ថាជារបស់មេឈ្មួញល្បីមានឈ្មោះ(ហ្វីលីប) ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងធ្វើការបង្ក្រាបបាន ខណៈដែលមេឈ្មួញឈ្មោះហ្វីលីប បានឱ្យកូនចៅដឹកឈើអារជ្រុង(ឈើឃ្លុំ) ប្រមាណជាង៦ម៉ែត្រគូប រួមនឹងម៉ូតូ ចំនួនមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៤។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបរថយន្តដឹកឈើបាននិយាយឲ្យដឹងថា÷ រថយន្តមួយគ្រឿងដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនោះម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K.0021ជាប្រភេទរថយន្តកែច្នៃដឹកឈើដោយម្ចាស់ឈ្មោះហ្វីលីប ជាមេឈ្មួញល្បីឈ្មោះម្នាក់ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ។ ប្រភពព៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃរបស់មេឈ្មួញឈ្មោះ ហ្វីលីប នេះប្រមូលទិញឈើឃ្លុំជ្រុងៗ…