ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៧ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៥០ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៩,៨៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម បានកើនកំពស់ចំនួន ០,៥០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១២,៣៦ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-ចតុមុខ បានកើនកំពស់ចំនួន ០,២៩ម៉ែត្រ ធ្វើអោយកំពស់ទឹកកើនឡើងដល់ ៧,៦៩ម៉ែត្រ ៕