ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងតាមប្រព័ន្ធបច្ចេកវិទ្យាសង្គម(វ័តអាប)នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះថា លោក កូយ កាន់យា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាតាមរយៈទូរស័ព្ទ ឲ្យមន្ត្រីនគរបាលជំនាញកសាងសំណុំរឿងផ្ដន្ទាទោស លើជនសង្ស័យចំនួន០៣នាក់(ចោរលួចសត្វគោញីម្នាក់ និងអ្នកទទួលផល២នាក់ ។

លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងឲ្យដឹងទៀតថា ជនសង្ស័យចោរលួចគោឈ្មោះ ម៉ន មី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅ ភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជនសង្ស័យ(ម៉ន មី)រូបនេះ បានយកទៅឲ្យឈ្មោះ សុះ លី ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី-២ ឈ្មោះ ស៊ឹម សុះ ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅ ភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងតំលៃ ២.២០០.០០០៛(ពីលានពីសែនរៀលគត់)។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងផ្ដន្ទាទោស ពាក់ព័ន្ធករណី(លួចសត្វគោ និងអ្នកទទួលផល)នេះ គឺ អនុវត្តបណ្ដឹងរបស់ឈ្មោះ ស៊ុន នី ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិ(ឧបសម្ព័ន្ធ)ប៊ុនរ៉ាសែនជ័យ នៃភូមិសាយ ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក ស្នងការរងឲ្យដឹងទៀតថា ចំពោះសត្វពាហនៈ(គោ)ញីចំនួន០២ក្បាល ដែលមានសម្បុរក្រហម និងស បានប្រគល់ទទួលជូនម្ចាស(ស៊ុន នី)ចំណែកម្ចាស់គោយន្តកន្រ្តៃស៊ីឈ្នួលដឹកគោ លោក ព្រះរាជអាជ្ញាឲ្យនគរបាលធ្វើការអប់រំឲ្យទៅផ្ទះវិញ ។

លោក រំលឹកបន្ថែមទៀតថា ជនសង្ស័យចោរលួចគោ និងអ្នកទទួលផល ត្រូវបានប្រជាការពារភូមិ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល ធ្វើការឃាត់ខ្លួនយកមកសួរនាំ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មានប្រជាពលរដ្ឋម្នាក់ទទួលដំណឹងពីម្ចាស់គោថា(បាត់)ចៃដន្យក៍ប្រទះឃើញកំពុងធ្វើសកម្មភាពត្រង់ចំណុចខាងលើ ក៍ជូនដំណឹងម្វាស់គោនាំគ្នាឆោឡោមកមើលពិតជាគោគាត់មែន ទើបប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រងិល ដើម្បីជួយអន្តរាគមរួចនាំទៅប៉ុស្ដិ៍តែម្ដង ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *