នគរបាលចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនខ្មែរ៦នាក់ ជាអ្នករក្សាទុកថ្នាំញៀនតម្លៃដ៏មហាសាល ខណៈមេក្លោងចិន និងភូមា កំពុងតែគេចខ្លួន
ភ្នំពេញ ៖ មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នង ការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រុសស្រីចំនួន៦ នាក់ សុទ្ធតែជាជនជាតិខ្មែរ ដែលជាអ្នកទទួលបញ្ញើគ្រឿងញៀនទម្ងន់ប្រមាណ៤០០ គីឡូក្រាម ពីមេក្លោងជនជាតិចិន និងភូមា ខណៈបម្រុងនាំចេញទៅប្រទេសទី៣ ។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ថ្លែងឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្គ្រឿងញៀករណីនេះ ធ្វើឡើងដោយកម្លាំងការិយាល័យ ក៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសហការជាមួយស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងផងដែរ ។…