(ភ្នំពេញ)៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោក សំ សុខេន ហៅកែវ អាយុ ៦៤ ឆ្នាំ អតីតយោធានៅខេត្តកោះកុង ដែលមានអាការស្ពឹក និងឈឺចាក់ជើង ពិបាកដើរ មកពិនិត្យព្យាបាល នៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន លោកពូ កំពុងទទួលការពិនិត្យ ព្យាបាលអាការរោគយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ។ ទន្ទឹមនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភគាំទ្រនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាលជូនលោកពូសំ សុខេន ផងដែរ ៕