Month: August 2024

ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់..!! សិស្សសាលាស្រី២នាក់បានស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤

ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់..!! សិស្សសាលាស្រី២នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវនឹងទាក់ដៃចង្កូតបណ្តាលអោយដួលត្រូវបានឡានមកដល់កិន ស្លាប់ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៌បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅម៉ោងជាង៧ព្រឹកថ្ងៃទី ២៨-០៨-២០២៤ស្ថិតនៅសង្កាត់ កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ ៕

ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់

(ភ្នំពេញ)÷យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៨ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២៣ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,៦២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង កំពស់ទឹកបានថយចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៤៦ម៉ែត្រ ខណៈស្ថាននីយជលសាស្ត្រទន្លេបាសាក់កោះខែល កំពស់ទឹកបានថយចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៧៧ម៉ែត្រ៕

អ្នកនាំពាក្យប្រកាសថា ក្រសួងពាណិជ្ជកម្មកំពុងចរចា នាំយកផលិតផលខ្មែរ ដាក់លក់នៅលើទីផ្សារអនឡាញ របស់ក្រុមហ៊ុន Amazon

ភ្នំពេញ៖ អ្នកនាំពាក្យបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងចរចានាំយកផលិតផលខ្មែរ ដើម្បីដាក់តាំងបង្ហាញលក់លើទីផ្សារអនឡាញដ៏ធំរបស់ពិភពលោក គឺ Amazon នាពេលខាងមុខនេះ បន្ទាប់ពីផលិតផលខ្មែរប្រមាណ ២៦០០០ប្រភេទ ត្រូវបានដាក់លក់លើផ្សារអនឡាញខ្នាតយក្សរបស់ចិនរួចមក។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្នផលិតផលខ្មែរប្រមាណជាង ២៦០០០ប្រភេទ ត្រូវបានចរាចរណ៍ដាក់លក់នៅលើផ្សារអនឡាញ Alibaba.com របស់ចិន គិតចាប់ពីកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន Alibaba.com កាល ពីខែតុលា ឆ្នាំ២០២៣។ ផលិតផលខ្មែរ ដែលដាក់លក់នៅលើផ្សារអនឡាញរបស់ចិននេះ…

រថយន្តបុកគ្នាក្លាយជាទំនាស់ រួចបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរបួស២នាក់

ភ្នំពេញ៖ មនុស្ស២នាក់ បានរងរបួសក្នុងការបាញ់ ប្រហារមួយដោយកាំភ្លើងវែង បន្ទាប់ពីបើកឡានបុកគ្នាស្ថិតនៅក្នុងសង្កាត់រលស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្ត Mercedes ស្លាកលេខភ្នំពេញ 2BF-8168 បានរងការបាញ់ប្រហារជាច្រើនគ្រាប់ និងរថយន្តមួយគ្រឿងទៀតម៉ាក Ford ស្លាកលេខភ្នំពេញ 2BV-5779។ ករណីបាញ់ប្រហារគ្នានេះ ពុំទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ ។ ករណីបាញ់ប្រហារជាច្រេីនគ្រាប់ដ៏រន្ធត់ បណ្តាលឲ្យ មនុស្សរបួស២នាក់ នៅខណ្ឌដង្កោ ផ្តើមឡើងដោយគ្រោះថ្នាក់ចរាចរណ៍។…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៨ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៤៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត…

សម្តេចប្រធានព្រឹទ្ធសភា៖ ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ

(ភ្នំពេញ)៖គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់ចុះបញ្ជីនៅក្រសួង សូមមកបំពេញបែបបទឱ្យបានត្រឹមត្រូវ ដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់

ភ្នំពេញ ÷លោក នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបន្តអំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់បានមកចុះបញ្ជីនៅក្រសួងព័ត៌មាន សូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ហើយបើសិនជាអ្នកសារព័ត៌មានបំពេញកិច្ចការងារដោយមានគ្មានច្បាប់អនុញ្ញាតនោះទេ គឺជួបការលំបាកព្រោះមិនស្ថិតក្រោមការការពារនៃច្បាប់ពេញលេញនោះទេ ហើយ “ទាំងអស់គ្នាស្មើភាពគ្នានៅចំពោះមុខច្បាប់” ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។ លោក នេត្រ…

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV)

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈការពន្យល់របស់លោកស្រី Yolanda Huerta Casado លោករដ្ឋមន្ត្រី បានសម្តែងការចាប់ អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិកនៃ UPOV ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។ លោករដ្ឋមន្ត្រី…

កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្ដី

ខេត្តសៀមរាប÷នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទរហូតដល់សម័យកណ្ដាល។ លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថា ការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ ដោយហេតុថា នៅទីតាំងនេះ មើលតាមរូបថត lidar ឃើញមានទួលជាច្រើន ដូចជា នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មជាដើម។…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកលី ស៊ូឡី រដ្ឋមន្ត្រីក្រសួងឃោសនាការនៃ គណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន

(ចិន)÷ លោកហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាពេលព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលលោកលី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។ ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ…

You missed