(ចិន)÷ លោកហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាពេលព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលលោកលី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។

ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ ក៏ដូចជាកិច្ចសហប្រតិបត្តិការកន្លង មកក្នុងក្របខណ្ឌគណបក្ស និងគណបក្ស លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីភាពប្រទាក់ក្រឡានៃកិច្ចការងារសាធារណមតិ និងការងារមហាជន ដែលគណៈចលនាមហាជន បាន និងកំពុងតាមដាន និងក្តាប់ស្ថានភាពជាប់ជាប្រចាំ ហើយព្រមទាំងបានគូស បញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពិភាក្សា ដកស្រង់បទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងភាគីទាំងពីរ លើវិធីសាស្ត្រ និងយន្តការដើម្បីអនុវត្តកិច្ចការងារមហាជន និងសាធារណមតិ នេះឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបជូនថា តាមរយៈជំនួបនាពេលនេះ ក៏នឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed