រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ) ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្ត្រីសុខាភិបាល ព្រមទាំងអ្នកជំងឺមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម…