Month: August 2024

កម្លាំងបានត្រៀមរួចរាល់ តាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ ទប់ស្កាត់ ក្រុមចលនាជ្រុលនិយមដែលគ្រោងធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលនាថ្ងៃ១៨សីហាបើមានការសង្ស័យ ត្រូវចាត់វិធានការឃាត់ខ្លួន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានត្រៀមកម្លាំងរួចស្រេច ដើម្បីទប់ស្កាត់ ក្រុមចលនាជ្រុលនិយមដែលគ្រោងធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលនា កាលពីថ្ងៃ១៨សីហាខាងមុខនេះ ដោយបានបែងចែកជា ក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។ ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយធានាបាន១០០ភាគរយដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ…

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានអាខោនតិកតុក (TIKTOK) ឈ្មោះ (ខ្មែរសាមគ្គី) ដែលជាអាខោន (TIKTOK) ក្លែងក្លាយតែងតែផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គម បានយករូបភាពវីដេអូ ០១ឃ្លីប ជារូបភាពចាស់កើតឡើងកាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ នៅចំណុចផ្លូវ៦០ម៉ែត ក្នុងខណ្ឌដង្កោ រឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ០១ក្រុម មានមនុស្សចូលរួម១៣៥នាក់ ជាមួយក្រុមហ៊ុន (ING) ដោយតវ៉ាបិទផ្លូវក្នុងកំឡុងពេលនោះ។ ប៉ុន្តែរឿងវិវាទដីធ្លីខាងលើនេះក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចេញទៅសម្របសម្រួលដោះស្រាយ នាំឱ្យប្រជាពលរដ្ឋបានរំសាយទៅលំនៅដ្ឋានវិញរៀងៗខ្លួននៅថ្ងៃដដែលនោះ។ ក្រុមការងារព័ត៌មាន…

ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា រយៈពេល ៧ខែឆ្នាំនេះ មានតម្លៃជាង ៣១ពាន់លានដុល្លារ កើនឡើង ១៥%

(ភ្នំពេញ) ៖ បើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំ ចេញ-នាំចូលរបស់កម្ពុជា ក្នុងរយៈពេល ៧ខែឆ្នាំ ២០២៤នេះ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ៣១,១៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខដដែលនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានា មានតម្លៃទឹកប្រាក់សរុប ១៤,៧៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៤% រីឯការនាំចេញចូលមុខទំនិញផ្សេងៗរបស់កម្ពុជា នៅក្នុងអំឡុងពេលតែមួយនេះ មានតម្លៃទឹកប្រាក់សរុប ១៦,៤២ពាន់លានដុល្លារអាមេរិក កើនឡើង…

សភាជាតិថៃ​ បោះឆ្នោតតែងតាំងលោកស្រី Paetongtarn ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

(បាងកក)៖ សភាជាតិថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងលោកស្រី ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មី ជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប ៤៩៣នាក់ ដែលចាំបាច់ដើម្បី​ក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឱ្យលោកស្រី ផែថោងថាន អាយុ ៣៧ឆ្នាំ…

ធាតុខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ! ……….

ទី១. រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយម រិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។ ទី២. រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយម រិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរនិងការងារដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះ។ ទី៣. រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរ និងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយម ញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា…

លោកស្រី Paetongtarn Shinawatra បើជាប់ជា នាយករដ្ឋមន្រ្តីថៃ នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្រ្តីជំនាន់ទី៣ ចេញពីត្រកូល Shinawatra

គណបក្សភឿថៃសម្រេចជ្រើសរើសលោកស្រី Paetongtarn Shinawatra (កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន) ជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែលទទួលបានការបោះឆ្នោតអនុម័តដោយសភានៅថ្ងៃសុក្រនេះ។ នេះជាអ្វីដែលគណបក្សលោកស្រី និងដៃគូចម្រុះរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Srettha Thavisin អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវដកតំណែងចេញតាមដីការបស់តុលាការធម្មនុញ្ញថៃ ជុំវិញករណីរំលោភលើក្រមសីលធម៌មួយ។ មេដឹកនាំនៃសម្ព័ន្ធគណបក្សចំនួន ១១ ដែលដឹកនាំដោយគណបក្សប្រជានិយមភឿថៃរបស់លោកស្រី Paetongtarn បានប្រកាសពីសម្លេងគាំទ្ររបស់ពួកគេចំពោះលោកស្រីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Paetongtarn បានថ្លែងអំណរគុណដល់គណបក្សរបស់លោកស្រី និងដៃគូសម្ព័ន្ធចម្រុះសម្រាប់ការគាំទ្ររបស់ពួកគេចំពោះលោកស្រីដូចគ្នា។ លោកស្រីបញ្ជាក់ថា៖ យើងបាននាំគ្នាមកទីនេះ នៅថ្ងៃនេះ ដើម្បីបង្ហាញប្រជាជនយើងថា យើងមានការតាំងចិត្តខ្ពស់…

ទិវាមន្ត្រីឧទ្យានុរក្សពិភពលោកឆ្នាំ​២០២៤ រៀបចំនៅឧទ្យានជាតិកែប

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នៅឧទ្យានជាតិកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងនៃអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងបរិស្ថាន អគ្គធិការដ្ឋាន នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោកប្រធាន/តំណាងមន្ទីរបរិស្ថានខេត្តចំនួន២១ តំណាងមន្ទីរចំណុះឱ្យរដ្ឋបាលខេត្តកែប អង្គការដៃគូអភិរក្ស និងមន្ត្រីឧទ្យានុរក្សមកពីខេត្តទាំង២១ សរុបចំនួន ២០០នាក់។…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៦ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C…

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការថយចុះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៦ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការថយចុះចំនួន ០,២១ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះនៅសល់ ១៦,៥១ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៤៥ម៉ែត្រ ៕

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ៖ «នៅឆ្នាំ២០១៥ ខ្ញុំបានដឹកនាំគណ:កម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណ:កម្មការអន្តរសភាកម្ពុជា ឡាវ វៀតណាម ទៅចូលរួមកិច្ចប្រជុំ CLV នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ

(ភ្នំពេញ)៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា៖ «នៅឆ្នាំ២០១៥ ខ្ញុំបានដឹកនាំគណ:កម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណ:កម្មការអន្តរសភាកម្ពុជា ឡាវ វៀតណាម ទៅចូលរួមកិច្ចប្រជុំ CLV នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។ នៅក្នុងគណ:ប្រតិភូ មានសមាជិក៣រូបមកពីគណបក្សសង្គ្រោះជាតិ៖ _ ឯឧ កៃវ ភិរម្យ _ ឯឧ ញ៉យ ចំរើន _ ឯឧ…