Month: August 2024

ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៣ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,១២ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៥,៩៧ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-ចតុមុខ កំពស់នៅចំនួន ៦,១៥ម៉ែត្រ និងនៅស្ថាននីយជលសាស្រ្ត ទន្លេសាប ព្រែកក្តាម កំពស់ទឹកនៅសល់ ៥,២៥ម៉ែត្រដដែល ៕

រដ្ឋមន្ត្រីកសិកម្មប្រាប់ឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងផ្កាម្លិះដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេស

ខេត្តកំពង់ស្ពឺ៖លោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងពួជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស គ្រាដែលពួជស្រូវនេះកំពុងទទួលបានចាប់អារម្មណ៍និងមានតម្លៃខ្ពស់។ លោក លើកឡើងបែបនេះគ្រាដែលដឹកនាំប្រតិភូក្រសួងចុះពិនិត្យខ្សែសង្វាកផលិតកម្មរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ និងរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចនោះក៏បានចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម លោកស្រីន ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា អង្ករផ្កាម្លិះរបស់កម្ពុជាបានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោកក្នុងការប្រគួតប្រជែងវេទិកាស្រូវ-អង្ករពិភពលោក៥លើកមកហើយ។ជ័យលាភីនេះគឺដោយសារតែអង្ករកម្ពុជាមានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត…

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំសាធារណរដ្ឋកូរ៉េ​៖ ការ​ផ្តល់សេវាលិខិតឆ្លងដែន​ធម្មតា​ជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ  នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤តទៅ។

សមត្ថកិច្ចចាប់មនុស្សបីនាក់ ពាក់ព័ន្ធការព្យាយាម​វាយ​ប្រហារ​គេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងចូលរួមសកម្មភាពគាំទ្រ​បច្ចេកទេសក្នុងចលនាបំផុស បំផុលប្រឆាំងគម្រោង CLV-DTA

ភ្នំពេញ÷មនុស្ស៣នាក់ពាក់ព័ន្ធករណីព្យាយាមវាយ ប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាព​គាំទ្រ​បច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់​ត្រី កោណអភិវឌ្ឍន៍ (CLV-DTA)ត្រូវ​បានចាប់ខ្លួនជាបន្ត បន្ទាប់ចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ និងបានបញ្ជូនទៅ​តុលាការ​ចាត់ការតាមនីតិវិធី ។ ការឃាត់ខ្លួនជនសង្ស័យដែលសុទ្ធសឹងជាភេទប្រុសនិងជាជនជាតិខ្មែរ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ​អប់រំ និងអគ្គស្នងការដ្ឋាននគរ​បាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវ​លើ​មុខសញ្ញាជនសង្ស័យទាំងបីនាក់នេះ រហូតឈានដល់​ការឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ក្រោមការ សម្របសម្រួលពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលា ដំបូង​រាជធានី​ភ្នំពេញ។ អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា…

សមិទ្ធផលរយៈពេលមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ÷នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលអាណតិទី៧ បានដឹកនាំប្រទេសបន្តវេនពីសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ផែនការយុទ្ធសាស្ត្រនិងបានដាក់ចេញគោលនយោបាយ ដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយនិង ច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈ ខ្ពស់ដើម្បីសម្រេចគោលដៅ។ ជាលទ្ធផលរយៈពេល១ឆ្នាំដែលរាជរដ្ឋាភិបាលអាណតិ្តទី៧ ទទួលបានដ៏ធំធេងបំផុតគឺរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ។ នៅក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា…

អគ្គិភ័យឆេះផ្ទះលក់ភេសជ្ជៈអស់១ខ្នង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង នៅសង្កាត់ស្ទឹងមានជ័យ៣..

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ដូរ ១ខ្នង អស់ ទាំងស្រុង បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង ម៉ូតូ ១ គ្រឿង តែមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ខេហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩:២០ នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនកើត ហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះលក់ភេសជ្ជៈបោះដុំយីហោ ម៉ាក់ ស្រីពេជ្រ ស្របពេលនោះដែរក៏មានឭសម្លេងផ្ទុះជាច្រើន។ ភ្លាមៗ ក៏លេចមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឱ្យប្រជាពលរដ្ឋពិបាកជួយពន្លត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យជួយអន្តរាគមន៍។…

ជិះរថយន្តភ្ញៀវយកទៅជួសជុលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយទុកចោលកណ្ដាលផ្លូវត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ÷ជាងជួសជុលរថយន្តម្នាក់បានយករថយន្តម៉ាក Tundra ពាក់ផ្លាកលេខ ន-ប របស់ភ្ញៀវដែលយកទៅជួសជុល ជិះបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រះសុីសុវត្ថិ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ០២និង២០នាទី នៅចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០…

ក្រសួងសុខាភិបាលប្រកាសលទ្ធផលស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ

ភ្នំពេញ÷ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានទទួលព័ត៌មានពីការស្លាប់ មនុស្ស៣នាក់ជាបន្តបន្ទាប់ កើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់ មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌល សុខភាព សហការជាមួយ នគរបាលស្រុក នគរបាលឃុំ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ…

សម្ដេចតេជោរំលឹក÷ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក,ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ

ភ្នំពេញ÷(ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។ ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖ ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣.…

ចម្លាក់បដិមាទ្វារបាលចំនួន១ រកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី

ខេត្តសៀមរាប÷ចម្លាក់បដិមាទ្វារបាល(យក្ស) ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាង កើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទ បន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨ទឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។…

You missed