Month: July 2024

អភិបាលខេត្តកំពង់ស្ពឺ គ្រោងដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមផ្លូវទៅកាន់រមណីយដ្ឋាននានា

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ គ្រោងដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាព និងឱ្យសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើមលើផ្ទៃដីបម្រុងរបស់ស្រុក ថ្ងៃទិវា៩កក្កដា ដែលប្រព្រឹត្តឡើងនៅក្នុងស្រុកសាមគ្គីមុនីជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកបានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ឡូហ្គោតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោត ស្ថិតនៅកណ្តាលទីរួមខេត្ត។ ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចស្ទឹងព្រែកត្នោត ត្រូវដាំដើមត្នោតឱ្យបានច្រើនដើមនៅអមដងស្ទឹងនេះ។ លោកអភិបាលខេត្តបានបន្ថែមថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះនេះទេ ត្រូវដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមនៅអមតាមបណ្តាផ្លូវសំខាន់ៗពិសេសផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិនានា…

កំលាំង​នគរបាល​ប្រឆាំ​ងបទល្មេីសសេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ បង្រ្កាប​ទី​តាំង​ស្ដុកទុកប្រេងម៉ាកNOVA-2T​ (លក់ប្រេងម៉ាសុីនក្លែងក្លាយ)​(យីហោ ហេង សុខជា) ដកហូតវត្ថុតាងមួយចំនួនចាត់ការបន្ត

ខេត្តកំពង់ស្ពឺ​ ៖​ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្ដមសេ​នីយ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការរង​ ទទួល​ផែនការ​ងារ​ប្រឆាំ​ង​បទល្មើស​ បានដឹកនាំ កម្លាំងចុះប្រតិបត្តិការ​បង្រ្កាប​ទីតាំង​ លួចលក់ប្រេងម៉ាសុីនលាយក្លែងក្លាយមួយកន្លែង​ ដេប៉ូ(យី​ហោ ហេង សុខជា) ដែលដាក់តាំងលក់ប្រេងម៉ាសុីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនក្រុមហ៊ុន P.​K.I និងក្រុមហ៊ុន Siam Kubota Corpo​ration​ ។ កិច្ច​ប្រតិបត្តិការ​បានការដឹកនាំ​សម្របសម្រួល​នីតិវិធី​…

អភិបាលខេត្តប៉ៃលិន ចុះជួយដក និងទិញឆៃថាវ ពីកសិករកំពុងជួបបញ្ហាទីផ្សារទទួលបានសាទរពីពលរដ្ឋ

(ខេត្តប៉ៃ លិន) ៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក បានជួយដក និងទិញ មើមឆៃថាវ របស់កសិករ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន បន្ទាប់ពីបងប្អូនបានលើដែលកំពុងជួបបញ្ហាទីផ្សារ និងខ្វះកម្លាំង ពលកម្ម ។ ក្នុងឱកាសនោះលោកស្រីអភិបាលខេត្ត…

សាលាដំបូងសម្រេចឃុំខ្លួនបុគ្គល៤នាក់ ដែលផ្សាយបំភ្លៃអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម

ភ្នំពេញ៖ បុរសនារី៤នាក់ ដែលផ្សព្វផ្សាយបំភ្លៃអំពី កិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម (​CLV) ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាម សេចក្តីប្រកាសរបស់ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជនត្រូវចោទាំង៤នាក់នោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ១.ឈ្មោះ ស្រ៊ុន ស្រ៊ន់ ភេទប្រុស ទី២៖…

អភិបាលខេត្តកំពង់ស្ពឺ បានព្រមាន អ្នកប្រកបអាជីវកម្មក្នុងវិស័យធនធានរ៉ែ បើមិនគោរច្បាប់ ប្រឈមការលុបអាជ្ញាប័ណ្ណ ហើយមន្ទីរជំនាញត្រូវអនុវត្តវិធានការច្បាប់

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែ ដែលក្នុងគោលបំណងពង្រឹងក្នុងវិស័យធនធានរ៉ែ ក្នុងនោះក្រុង/ស្រុក អង្គភាពទាំងអស់ដែលពាក់ព័ន្ធ ក្នុងវិស័យរ៉ែត្រូវលើកហេតុផលជូនអង្គប្រជុំទាំងពាក់ព័ន្ធផ្លូវ ដឹកលើសទម្ងន់ ការបង់សួយសារ និងផលប៉ះពាល់ដោយផ្ទាល់ក្នុងមូលដ្ឋាន។ ក្នុងពិធីប្រជុំពង្រឹងក្នុងវិស័យធនធានរ៉ែ មានវត្តមានតំណាងក្រុមហ៊ុន និងអាជីវករប្រកបអាជីវកម្ម កងកម្លាំងអនុវត្តច្បាប់ និងអភិបាលទាំង៩ក្រុង/ស្រុក បានចូលរួមផងដែរ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ សុំឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធកុំធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយគោរពឲ្យបានសារាចរណែនាំ០៣១០ របស់ក្រសួងរ៉ែ…

ធ្លាក់យន្តហោះខ្នាតតូចនៅប្រទេសនេប៉ាល់ បណ្ដាលឱ្យស្លាប់ ១៨ នាក់

កដ្ឋមណ្ឌូ៖ អាជ្ញាធរនៃប្រទេសនេប៉ាល់ បានឱ្យដឹងថា នាថ្ងៃពុធនេះមនុស្ស១៨នាក់បានស្លាប់ នៅពេលយន្តហោះ ខ្នាតតូច ១គ្រឿង ធ្លាក់និងរងការឆាបឆេះ ពេលកំពុងហោះឡើងចេញពីរដ្ឋធានីកដ្ឋមណ្ឌូ (Kathamndu)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពរាយការណ៍ថា យន្តហោះខាងលើ ផ្ទុកមនុស្សសរុប១៩នាក់ ក្នុងនោះ២នាក់ជាក្រុមការងារយន្តហោះផ្ទាល់ និង១៧នាក់ជាអ្នកបច្ចេកទេស ដោយមានគោលដៅឆ្ពោះទៅក្រុង Pokhara ដើម្បីទៅជួសជុលយន្តហោះ ១គ្រឿងទៀត។ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកដ្ឋមណ្ឌូ បាននិយាយថា មានតែពីឡុតម្នាក់ប៉ុណ្ណោះ…

ចាប់មេ និងមេរងនគរបាលការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៣នាក់ ពាក់ពន្ធ័ចោរឆ្លើយដាក់

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថបានចាប់ខ្លួនលោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តនិងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ ទៀត ដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាម៉េរិកសុទ្ធ៤ម៉ឹន និងប្រាក់ដុល្លាក្លែងក្លាយជាង១៧ម៉ឺន។ កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការកាលពីរសៀលថ្ងៃទី២១កក្តដា ២០២៤ឡោមព័ទ្ធផ្ទះនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ករណីកម្លាំកងរាជអាវុធហត្ថចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។ ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួនពីរនាក់ថែមទៀតផង។ បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានពីរនាក់ផ្សេងទៀតកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។ ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ។ លោក អូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែងថ្លែងតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤កក្តដា ២០២៤នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេបើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។…

ស្ថានភាពទឹកឡើង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ស្ថានភាពទឹកឡើង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នៅល្ងាចថ្ងៃទី ២៣ កក្កដា ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាពទឹកឡើង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕ រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

តំបន់មាត់សមុទ្រ រលកសមុទ្រអាចមានកំពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ សម្រាប់ថ្ងៃទី២៤ ខែកក្កដានេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ២៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះហ្គ្សាមី (Gaemi) គ្របដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា…

You missed