ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស បានដឹកនាំ កម្លាំងចុះប្រតិបត្តិការបង្រ្កាបទីតាំង លួចលក់ប្រេងម៉ាសុីនលាយក្លែងក្លាយមួយកន្លែង ដេប៉ូ(យីហោ ហេង សុខជា) ដែលដាក់តាំងលក់ប្រេងម៉ាសុីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។
កិច្ចប្រតិបត្តិការបានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូលផលិត ។
ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចជំនាញបានរកឃើញប្រេងម៉ាស៊ីន មិនប្រក្រតី និងសម្រេចរឹបអូសដកហូត ជាបណ្ដោះអាសន្ន រួមមាន ៖
-ប្រេងរំអិលម៉ាក់ NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង)។
-ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង )។
ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល៣ម៉ោង សម្រេចបញ្ជូនសម្ភារៈទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ននិងដំណេីរការនីតិវិធីលេីម្ចាស់ទីតាំងឈ្មោះ ហេង សុខជា សាកសួរតាមនីតិវិធីច្បាប់៕