ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី«ការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំសារពើពន្ធ២០២៥» សម្រាប់គម្រោងរេដបូកកែវសីមា
លេខាធិការដ្ឋានក្រុមការងាររេដបូកជាតិ តំណាងលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្រ្តីបង្គោលការងាររេដបូកជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលពិគ្រោះយោបល់ ស្ដីពី«ការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំសារពើពន្ធ២០២៥ សម្រាប់គម្រោងរេដបូកកែវសីមា» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ងិន សុភិមាន អភិបាលរងខេត្តមណ្ឌលគិរី ប្រធានមន្ទីរខេត្ត តំណាងអង្គការWCS ដៃគូពាក់ព័ន្ធនានា សហគមន៍ក្នុងតំបន់គម្រោងរេដបូកកែវសីមា និងមន្រ្ដីក្រសួង និងមន្ទីរបរិស្ថានចំនួន ១៥០នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី។ មានមតិសំណេះសំណាលទៅកាន់អង្គសិក្ខាសាលា លោកអគ្គនាយក មានប្រសាសន៍ថាខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតក្នុងចំណោមខេត្តដែលមានតំបន់ការពារធម្មជាតិច្រើនជាងគេដែលទាមទារឱ្យមានការចូលរួមខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ តាមរយៈកិច្ចសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)…