លោក ជួន សុវណ្ណ ៖ ល្បែងស៊ីសងគ្រប់ប្រភេទ បើមានបើកលេងមួយត្រូវបង្ក្រាបមួយ បើកមួយគឺត្រូវតែបិទមួយ មិនឱ្យមានដាច់ខាត
(ខេត្តកំពង់ស្ពឺ ) ៖ លោក ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ក្រុង ស្រុកត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយ បិទមួយដើម្បីឱ្យការគ្រប់គ្រងល្បែងស៊ីសងនៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ ។ ការថ្លែងបែបនេះរបស់ ជួន សុវណ្ណ បានឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការងារទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នៅរដ្ឋបាលខេត្តកំពង់ស្ពឺ ។ លោក ជួន…