Month: July 2024

សំណង់គ្មានច្បាប់របស់ លោក ប៊ុន ប្រុស ត្រូវបានអាជ្ញាធរស្រុក-ខេត្តបញ្ជាឲ្យរុះរើ តែលោកថា ម្ចាស់សំណង់សុំឱ្យរុះរើស្មើភាពគ្នា

(កោះកុង) ៖សំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដែលគេបានស្គាល់ថា ម្ចាស់សំណង់ ឈ្មោះ លោកប៊ុន ប្រុស អធិការរងស្រុកបូទុមសាគរ បានសាងសង់រំលោភចូលចំណីព្រែក ដែលមិនមានច្បាប់អនុញ្ញាត បើទោះបីជាមានការចុះហាមឃាត់ជាច្រើនសារពីអាជ្ញាធរនិងជំនាញហើយក្តី ក៏លោកអធិការរងរូបនេះនៅបន្តសាងសង់បានជាបន្តបន្ទាប់ដោយពុំខ្វល់ខ្វាយពីច្បាប់អ្វីទាំងអស់ ។ បើតាមការលើកឡើងពីមន្ត្រីសាលាស្រុកម្នាក់ ដែលប្រាប់ក្នុងលក្ខន្ធមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់សំណង់ដែលធ្វើការសាងសង់នៅលើចំណីព្រែក គឺមិនអាចសាងសង់បាននោះទេ ហើយក៏មិនមានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់នោះដែរ បើម្ចាស់សំណង់រូបណាសាងសង់រំលោភលើចំណីព្រែក ជាទង្វើមួយខុសពីផ្លូវច្បាប់ តែបើមានការលួចសាងសង់ ដោយគ្មានច្បាប់ទៀតនោះ គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង។ ប្រការនេះម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង រាល់ការប៉ះពាល់នានា ដោយពុំមានការទទួលបានសំណងអ្វីត្រឡប់ទៅវិញឡើយ…

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលទស្សនាការប្រជុំពេញអង្គរដ្ឋសភាថៃ

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសថៃ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាកន្លែងសំខាន់ៗក្នុងរដ្ឋសភាថៃ ជាពិសេសសាលប្រជុំពេញអង្គរដ្ឋសភាថៃ ដែលសមាជិក សមាជិការដ្ឋសភាបានកំពុងដំណើរការប្រជុំផ្ទាល់។ រដ្ឋសភាថៃបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជានៅក្នុងប្រទេសរបស់ខ្លួន និងចាត់ទុកថាដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រដល់ការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងទាំងពីរដែលមានរយៈពេលជាង ៧០ ឆ្នាំមកនេះឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងថែមទៀត៕

សម្តេចមហាបវរធិបតី៖ នាខែតុលា២០២៤ នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ​ “ពានរង្វាន់សម្តេចធិបតី”​ បើកទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ​ “ពានរង្វាន់សម្តេចធិបតី”​ ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់ ។ សម្តេចធបតីនាយករដ្ឋមន្ត្រី បានផ្តល់គោល ការណ៍ខាងលើនេះ ក្នុងគ្រាដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់ពិធីបើកការ ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែ កក្កដាឆ្នាំ២០២៤ ។ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់​ ដែលបាន​ចូលរួម​…

ចេញពីស្រុកបាទី ទៅស្រុកពេជ្រាដា មិនទាន់ដល់គោលដៅផង ស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាលឲ្យស្លាប់ម្នាក់និង២នាក់រងរបួសធ្ងន់

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សេចក្ដីរាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានរថយន្ត១ គ្រឿងម៉ាក តាកូម៉ា ព័ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ=2AT.8479 បើកបរដោយឈ្មោះ អូន ផានិត អាយុ២៤ឆ្នាំ ធ្វើដំណើចេញពីខេត្តតាកែវ ឆ្ពោះទៅឃុំ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើបុណ្យសពលោកយាយ។ លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពមេឃចុះអ័ព្ទខ្លាំងមើលមិនច្បាស់…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមានប្រសាសន៍សំខាន់ៗនៅក្នុងឱកាសបើក «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯក អាស៊ីលើកទី២»

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២»។ ពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍ «ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» កើតចេញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែជំរុញ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិ ក៏ដូចជាការរៀបចំការប្រកួតនាថ្ងៃនេះផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី…

មន្ត្រីព័ត៌មាននៃក្រសួងព័ត៌មានត្រូវពង្រឹងសមត្ថភាពសរសេរព័ត៌មានដើម្បីផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាពទៅដល់អ្នកអាន អ្នកស្តាប់ និងទស្សនាដើម្បីធានាការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ

ភ្នំពេញ÷នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋ មន្ត្រីក្រសួងព័ត៌មាន នៅចំពោះមុខមន្ត្រីព័ត៌មានមកពី អគ្គនាយកដ្ឋាន ៤ ចំណុះក្រសួងព័ត៌មាន ដែលទទួល ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ផ្នែកប្រពន្ធ័ផ្សព្វ ផ្សាយ និងព័ត៌មាន ជាអ្នកសរសេរព័ត៌មាន និងផលិតមាតិកាព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា “ យើងទាំងអស់គ្នាជាមន្ត្រីក្រសួងព័ត៌មាន គឺជាតូអង្គដ៏សំខាន់ជាអ្នកនាំសារនូវគោលនយោបាយ សកម្មភាព សមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ…

ឯកអគ្គរដ្ឋទូតចិនចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលគ្រោងសម្ពោធផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Wang Wenbin បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដោយមានការចូលរួមពីក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងមួយចំនួនផងដែរ។ ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃ ទី១៩…

ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាន អបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ បន្ថែមលើនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន…

ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្តេជ្ញាជំរុញការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងអូស្ត្រាលី

ក្នុងឱកាសនៃជំនួបនេះ លោក តាំង សិទ្ធី (Sith Tee Tan) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក តាំង សិទ្ធី ក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីដំណើរការនៃការរៀបចំការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន តាមរយៈការសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងអំពី…