កម្លាំងចំរុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី ក្នុងភូមិសាស្ត្របឹងធំ ក្នុងស្រុកចំនួនបីនៃខេត្តកំពង់ចាម
(ខេត្តកំពង់ចាម) ៖អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំ ក្នុងស្រុកចំនួនបីក្នុងខេត្តកំពង់ចាម។ ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលា ដំបូង ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងចំរុះ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន២ករណី ក្នុងភូមិសាស្រ្តបឹងធំ ដែលស្ថិតក្នុងស្រុកចំនួនបីរួមមាន សស្រុកព្រៃឈរ,ស្រុកកងមាស និងស្រុកកំពង់សៀម ដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ។ លោក…