Category: ព័ត៌មានសង្គម

នគរបាលស្រុកសំរោងទង បង្ក្រាបក្រុមជនសង្ស័យ៤នាក់ ក្នុងករណី៣ផ្សេងគ្នា ដកហូតម៉ាទឹកកកជាង១០កញ្ចប់

ខេត្តកំពង់ស្ពឺ​៖ ក្រុមជនសង្ស័យ ចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបចំនួន០៣ទីតាំងផ្សេងគ្នា ដកហូត ម្សៅក្រាមពណ៌ សថ្លា សង្ស័យ ជាគ្រឿងញៀនចំនួន១៣កញ្ចប់ កាលពីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បាននិយាយឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដោយមានការសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត…

មហាជនរិះគន់សាលក្រមផ្ដន្ទាទោសបុរសអ្នកបើក រថយន្តបុកស្លាប់មនុស្ស៤នាក់ឱ្យជាប់គុក៥ឆ្នាំនិងមិនឱ្យបើកបរ៥ឆ្នាំ

ភ្នំពេញ÷តុលាការបានកាត់ទោសបុរសបើករថយន្ត Ford Ranger ទាំងស្រវឹងហើយបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ​ នៅក្រោមស្ពានអាកាសឫស្សីកែវ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ។ សាលក្រមនេះនាំឱ្យមានការរិះគន់ជាច្រើនប្រជាពលរដ្ឋជាច្រើន។ បងប្អូនប្រជាពលរដ្ឋលើកឡើងច្រើនដោយរិះគន់ការដាក់ទោស ជនបង្កបើកឡានបុះរះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឫស្សីកែវ ដោយសម្រេចឲ្យជាប់ គុក៥ឆ្នាំ ដែលមិនសមនឹងជីវិតមនុស្សនោះឡើយ។ បងប្អូនប្រជាពលរដ្ឋខ្លះ បានទាញភ្ជាប់ករណីជាមួយកូនខ្មែរយើងម្នាក់នៅប្រទេសអូស្រ្តាលី ដែលបានបើក ឡានបុកគេស្លាប់ តែដាក់ពន្ធនាគាររហូតដល់១២ឆ្នាំ។ ឆ្លើយតបនឹងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសដោយពន្យល់ថា នេះជាការដាក់ទោសដល់កម្រិតអតិបរមា ដែលច្បាប់បានកំណត់ គឺបុកគេស្លាប់ ត្រូវជាប់គុកត្រឹម៥ឆ្នាំ។ តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទរូបនេះ ដោយយោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានចែងថាបទល្មើសបុកមនុស្សស្លាប់…

ខេត្តបាត់ដំបង÷នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤នេះសមត្ថកិច្ចនគរ បាលស្រុកថ្មគោល​ ដែលមានលោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនយុវជនម្នាក់​ ឈ្មោះរុន រិទ្ធី អាយុ ២៣ឆ្នាំ រស់ នៅភូមិតាកយ ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ ដើម្បីអនុវត្តតាមច្បាប់ ដែលកិច្ចប្រតិបត្តិការនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​។ ការអនុវត្តនូវចំណាត់ការនេះដោយកាលពីថ្ងៃទី​២៤ ខែ កញ្ញាឆ្នាំ២០២៤ វេលាម៉ោង១៤និង៤០នាទីនៅចំណុចក្រុមទី១៣ ភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល យុវជនខាងលេីបានប្រព្រឹត្តិករណីហិង្សាដោយចេតនា…

ពលរដ្ឋ៩គ្រួសារសុំអន្តរាគមន៍ពីសម្ដេចធិបតី,សម្ដេចតេជោនិងឧបនាយករដ្ឋមន្ត្រីស សុខា ករណីឧកញ៉ា ស្រី ចន្ទូ និងលោក សៀក មុន្នី អភិបាល ស្រុកអូររាំង ឃុបឃិតគ្នាលួចចុះបញ្ជីដីរបស់ពួកគាត់

ខេត្តមណ្ឌលគីរី÷កាលពីថ្ងៃទី២៣ខែកញ្ញឆ្នាំ២០២៤ ប្រជាពលរដ្ឋ៩គ្រួសារ ដែលរងគ្រោះដោយការរំលោភដីធ្លីបានដាក់ពាក្យបណ្ដឹងស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្ត្រី,សម្ដេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ មេត្តាអន្តរាគមន៍ដោះ ស្រាយនិងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចព្នងត្រូវបាន ឧកញ៉ា ស្រី ចន្ទ និង លោក សៀក មុន្នី អភិបាលស្រុកអូររាំង ឃុបឃិតគ្នាលួចចុះ បញ្ជីដីរបស់ពួកគាត់ ដែលមានទីតាំងស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ៩ គ្រួសារ ដែលបានរងគ្រោះបាត់បង់ដីធ្លី ដោយ…

យុវតីម្នាក់លង់ទឹកស្លាប់អាណោចអាធ័ម នៅទំនប់បង្ហៀរទឹក របស់ឧកញ៉ាលឹម ប៊ុនណ្ណា

ខេត្តកំពង់ធំ ៖ យុវតីចំនួន៣នាក់ បាននាំគ្នា ទៅលេងនៅទំនប់បង្ហៀរទឹកមួយកន្លែង ជារបស់ ឧកញ៉ាលឹម ប៊ុនណ្ណា បណ្តាលអោយលង់ស្លាប់ម្នាក់។ ហេតុករណ៍នេះ កើតឡើង កាលពីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ យុវតីដែលលង់ទឹកស្លាប់ នៅទំនប់បង្ហៀរទឹក របស់ឧកញ៉ាលឹម ប៊ុនណ្ណា មានឈ្មោះណេង ស៊ីណា អាយុ១៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្កិដែលរួមដំណើរជាមួយពីរនាក់ទៀត បានជិះម៉ូតូឆ្លងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹម…

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមជូន ដំណឹងស្ដីពីការផ្អាកចរាចរណ៍ ធ្វើដំណើរជាបណ្ដោះ អាសន្នស្ពានអង្គរបាន

ខេត្តកំពង់ចាម÷មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន និងបើកចរាចរណ៍១ម៉ោងម្តងៗ(ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច) ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ មេត្តាជ្រាបថា ៖ ដោយស្ពានអង្គរបានបច្ចុប្បន្នទ្រុឌទ្រោមខ្លាំង និងត្រូវជួសជុលឡើងវិញ ចាប់ពីថ្ងៃទី២៥…

នគរបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការតាមនីតិវិធីច្បាប់លើអាជីវករដែលបន្តលក់រំសេវគ្រឿងផ្ទុះ ក្រោយមានការណែនាំ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានដល់អាជីវករឱ្យបញ្ឈប់ការលក់រំសេវផ្ទុះគ្រប់ប្រភេទ(ផាវ)ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងករណីមិនអនុវត្តតាមការណែនាំនឹងចាត់វិធានតាមផ្លូវច្បាប់។ ​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នៃស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ស្ពឺ​ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញនៃស្នងការដ្ឋាននិងគ្រប់អធិការដ្ឋានក្រុងស្រុក បានចុះណែនាំដល់អាជីវករលក់ដូរទាំងអស់ ដែលលក់ចែកចាយរំសេវផ្ទុះ(ផាវគ្រប់ប្រភេទ)នៅតាមបណ្តាផ្សារ និងទីតាំងលក់នានាឱ្យបញ្ឈប់ការលក់ជាបន្ទាន់។ ហើយក្នុងឱកាសចុះនោះសមត្ថកិច្ចក៏បានដកហូតរំសេវផ្ទុះនិងធ្វើកិច្ចសន្យាផងដែរ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបន្ថែមថាក្រោយការណែនាំ ប្រសិនជាសមត្ថកិច្ចរកឃើញថាមានអាជីវកររូបណានៅតែបន្តលបលួចលក់ សមត្ថកិច្ចនិងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕

ដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែពីភ្លើងស្តុបផ្លូវ២៣០កែងមហាវិថីម៉ៅ សេទង់តាមបណ្ដោយផ្លូវ២៣០ ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង

ភ្នំពេញ៖ការងារដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវ២៣០ (ផ្លូវកោសដូង) ចាប់ពីភ្លើងស្តុប២៣០កែងមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានចាប់ផ្តើមការដ្ឋានកាលពីថ្ងៃ ១៩សីហា កន្លងមក គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានជាច្រើនភាគរយហើយ គ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ២០២៤នេះ ជាមួយនិងការអ៊ុតកៅស៊ូ ពីលើផងដែរនៅពេលការដ្ឋានដាក់លូនេះបានរួចរាល់។ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៤កញ្ញានេះទៀតថា៖ ការដ្ឋានដាក់លូខ្នាតធំនេះក្រោយស្ថាបនារួចរាល់ អាចនឹងរំដោះទឹកជំនន់ទឹកភ្លៀងនៅតំបន់ម៉ុងឌីយ៉ាល់បានយ៉ាងល្អប្រសើរ នៅក្នុងរដូវវស្សា។ មន្ត្រីដដែលបានបញ្ជាក់ថា៖ ការដ្ឋាននេះ ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុន ដែល មានការផ្គត់ផ្គង់និងដំឡើងលូជ្រុងមុខកាត់ទំហំ៤ម៉ែត្រកំពស់២ម៉ែត្រ ។…

រដ្ឋបាលស្រុកអូររាំងបំភ្លឺជុំវិញចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា អភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនដោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ

(មណ្ឌលគិរី ) ៖ បន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមិនពិតពាក់ព័ន្ធលោក សៀក មុន្នី អភិបាលស្រុកអូររាំងតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានមួយចំនួននាពេលថ្មីៗនេះថា «ចៅហ្វាយស្រុកអូរាំង យកដីប្រជាពលរដ្ឋទំហំជាង៣៥ ហិចតាលក់ឲ្យឧកញ៉ាស្រី ចន្ធូ រួចហើយមិនចូលខ្លួនដោះស្រាយជាមួយរដ្ឋបាលខេត្ត»។ នេះបើតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកអូររាំងដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ រដ្ឋបាលស្រុកអូររាំងបំភ្លឺថា៖ កាលពីពេលថ្មីៗនេះ ដោយមានការចុះផ្សាយ និងការចែកចាយព័ត៌មានក្នុងគ្រុប Telegram ដែលបានលើកឡើងពីលោកអភិបាលនៃគណៈអភិបាលស្រុកអូររាំង គេចវេសមិនចូលខ្លួនដោះស្រាយ ជាមួយក្រុមការងារថ្នាក់ខេត្ត ជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង…

កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់សង្ស័យពីរនាក់លួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ

(ខេត្តព្រះសីហនុ)​ ៖ កាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានករណីចោរលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះស្រាវជ្រាវតាមជំនាញ និងកំណត់បានមុខសញ្ញាសង្ស័យប្រព្រឹត្តបទ ល្មើសចំនួនពីរនាក់ នៅចំណុចក្បែរកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជនសង្ស័យទី១.ឈ្មោះ ថន ម៉ាប់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ…

You missed