១សំណាញ់នេះកំពុងរាយតាមចាប់ជនពាក់ព័ន្ធករណីឆបោកឃុបឃិតជាមួយគ្រូមា លី សាម៉េត ជាប់ទាំងអ្នកស៊ីនិងអ្នកសូក
(ភ្នំពេញ) ÷ សមត្ថកិច្ចជំនាញចាប់ខ្លួនហើយជនពាក់ព័ន្ធករណីអំពើពុក រលួយឆបោកជាមួយគ្រូមា លី សាម៉េត ដែលគេដឹងថា ជនពាក់ព័ន្ធទាំងនោះបាននិងកំពុងព្យាយាមរត់គេចខ្លួនហើយជាងនេះទៅទៀត អ្នកដែលបានចំណាយប្រាក់ដើម្បីទទួលបានមុខតំណែង ក៏កំពុងភ័យខ្លួនថា តើដេកសុខបានដែរឬទេ? ពោល គឺលោកកន សុខកាយ អតីតអភិបាលស្រុកល្វាឯម ពេលនេះលែងសុខហើយ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពបន្ទាប់ពីចំណាយលុយច្រើនរហូតដល់៣០ម៉ឺនដុល្លារ ចង់បានតំណែងអភិបាលក្រុងអរិយក្សត្រ។ តើសំណាញ់ច្បាប់អាចនឹងពង្រីក ដើម្បីបន្តចាប់ខ្លួនអ្នកដែលបានចំណាយប្រាក់នេះដែរឬទេ? លោក កន សុខកាយ ចំណាយប្រាក់៣០ម៉ឺនដុល្លារ ជូនគ្រូមា ដើម្បីបានតំណែងអភិបាលក្រុងអរិយក្សត្រ ដែលនេះជាការបង្ហាញឲ្យឃើញអំពីទម្រង់ នៃអំពើពុករលួយដ៏ធំមួយនិងធ្វើឲ្យខូចមុខមាត់រាជរដ្ឋាភិបាលដែល កំពុងមមាញឹកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ បើសំណាញ់ច្បាប់ត្រូវបានពង្រាយអនុវត្តគឺសង្ស័យថា…