ខេត្តសៀមរាប÷នៅរសៀលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ ២០២៤ សមត្ថកិច្ចប្រទះឃើញម៉ូតូរបស់ជនសង្ស័យ ប្លុងចោលនៅត្រង់ចំណុច ក្បែរខ្លោងទ្វារខាងលិច ក្រុងអង្គរធំ ហៅទ្វារតាកៅ ស្ថិតក្នុង ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនបង្កបានរត់គេច ពីកន្លែងកើតហេតុ ហើយអាចនឹងព្យាយាមធ្វើអត្តឃាតដោយលោកទឹកសម្លាប់ខ្លួន ។
ជួនបង្កបានសម្លាប់និស្សិតស្រី ឆ្នាំទី៤ ម្នាក់ជាសង្សារដោយចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នាព្រឹកថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងភូមិគោកដូង សង្កាត់ផលទឹកវិល ក្រុងសៀមរាប ។
ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើ សកម្មភាពចាក់សម្លាប់នាងដោយមិនទាន់ដឹងពីមូលហេតុ ។
នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីជនដៃដល់ដ៏កំណាចនេះ យកមកផ្តន្ទាទោសតាមច្បាប់ ៕