Category: ព័ត៌មានជាតិ

រាជធានីភ្នំពេញគ្រោងដាក់ឲ្យដំ ណើរការផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៌កម្ពុជារហូតដល់មុខព្រះបរ មរាជវាំង

(ភ្នំពេញ) ៖អភិបាលរាជធានីភ្នំពេញនៅចុងខែមករា២០២៥ខាងមុខនេះនឹងដាក់ឱ្យដំណើរការផ្លូវថ្មើរជើង (Walk street) ស្ថិតនៅតាមបណ្តោយមាត់ទន្លេចាប់ពីចំណុចមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង។ នេះជាថ្លែងអះអាងរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាថ្មីដើម្បីជំរុញនិងពិនិត្យវឌ្ឍនៈភាពការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អន្តរក្រសួង តំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍,អគ្គិសនីយ៍កម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ ។ លោក ឃួង ស្រេងមានប្រសាសន៍ថា ការរៀបចំផ្លូវថ្មើជើងនេះយើងមានគម្រោងយូរមកហើយ តែដោយមានស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ ទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឲ្យក្រុមការងារខិតខំអនុវត្តធ្វើយ៉ាងណាសម្រេចបានគម្រោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរ សំរួលការកកស្ទះចរាចរណ៍ និងលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ។…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤៖ ព្យុះទី២៦ ឈ្មោះប៉ាប៊ូក (Pabuk) បានថយឥទ្ធិពល ជាមួយសម្ពាធទាបដែលកើតនៅសមុទ្រចិន មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្ដប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្ដើម…

លោកWang Wenbin បញ្ជាក់ថា ភាគីចិននឹងបន្តជួយកម្ពុជា លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅតាមតំបន់ជនបទ

(ភ្នំពេញ) ៖លោកWang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា សម្តែងនូវសេចក្តីសោមនស្សរីករាយណាស់ដែលបានជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។​ តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះលោក ឯកអគ្គរដ្ឋទូត បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥត សំណងដើម្បីជួយកម្ពុជាជីកអណ្តូងនិងស្រះទឹកជិត២០០០ និងសាងសង់ផ្លូវដែលមានប្រវែងជាង ១៥០គីឡូម៉ែត្រក្នុងតំបន់ជនបទ។ ភាគីចិននឹងបន្តជួយភាគីកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ជនបទ។ ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងក្រោយចូលជួប លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងជំនួបសម្លេងការគួរសម និងពិភាក្សាការងារនាពេលថ្មីៗនេះ។ គួររំលឹកថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីចក្ខុវិស័យនិងទិសដៅរបស់…

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ យើងមិនត្រូវឲ្យ៥០០ ឆ្នាំមុនវិលត្រឡប់មកវិញនោះទេ

(ភ្នំពេញ) ៖យើងត្រូវចាំថា «មានសន្តិភាពគឺមានអ្វីៗទាំងអស់»សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។យើងមិនត្រូវឲ្យ៥០០ ឆ្នាំមុនវិលត្រឡប់មកវិញនោះទេ។ នេះជាការលើកឡើងរបស់លោក កើត ឆែអភិបាលរងតំណាងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២៤ធ្នូ២០២៤ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញធ្វើសន្តិសីទកាសែតស្ដីពីការរៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ លោក កើត ឆែបានមានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងមានមហាជនចូលទស្សនាជាង៥ម៉ឺននាក់ នៅពហុកីឡាដ្ឋានមរតកតេជោ។ព្រឹត្តិការណ៍នេះ អាចធ្វើទៅបានដោយសារប្រទេសជាតិរបស់យើងមានសន្តិភាព។ បើគ្មានសន្តិភាពគឺមិនមានអ្វីទាំងអស់។កីឡារស់នៅក្នុងសន្តិភាព។បើប្រទេសជាតិមួយធ្លាក់ចូលទៅក្នុងសង្គ្រាមគឺមិនអាចធ្វើអ្វីបានទេ កីឡាករទាំងអស់នឹងត្រូវទៅធ្វើសង្គ្រាមមិនខាន។ យើងត្រូវចងចាំថា មានសន្តិភាពគឺមានអ្វីទាំងអស់…

អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD។ អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខារួមគ្នា…

ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគាររដ្ឋចំនួន២ ខ្ចីប្រាក់ប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន

ភ្នំពេញ៖ យោងតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៥ ដែល​ព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខា​ ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធនាគាររដ្ឋចំនួនពីរ គឺធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ខ្ចីប្រាក់ចំនួន ១២២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន។ ថវិកា ៣០លានដុល្លារនេះ ត្រូវបានបែងចែកស្មើៗគ្នា ដល់ធនាគាររបស់រដ្ឋទាំងពីរនេះ។ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានឱ្យដឹងនៅថ្ងៃទី២៤…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៖

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២៦ឈ្មោះប៉ាប៊ូក (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្ដប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤៖

ឆ្នាំនេះកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ

(ភ្នំពេញ ) ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទី បាន ៨៥ម៉ឺនតោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេស មានបរិមាណ ៨១ម៉ឺន ៥ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាម ជិត ៨០ម៉ឺនតោន គិតជាទឹកប្រាក់ ១.១៥០លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ។ លោក…

វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

You missed