រដូវប្រមូលផលផ្លែទុរ៉េននៅសំឡូតឆ្នាំនេះបានទាក់ទាញអតិថិជនយ៉ាងច្រើនកុះករ
បាត់ដំបង)៖ អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា២សប្តាហ៍មកហើយដែលមានរថយន្តភ្ញៀវក្នុងខេត្តនិងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូតដែលធ្វើអោយមានការស្ទះផ្លូវដោយកន្លែង តាមច្រកឆ្ពោះទៅចំការទុរ៉េន។ លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានអោយដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។ ម្ចាស់ចំការបានបញ្ជាក់ថាភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរស់ជាតិទុរ៉េននៅស្រុកសំឡូតនេះថា ផ្អែមឆ្ងុយឆ្ងាញ់ បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូល ហើយតម្លៃក៏សមរម្យ។ លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថាទុរេន វគ្គទីមួយនេះ ទុំប្រមាណ៩០ភាគរយហើយ ដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោន ទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និង ឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ ។ យោងតាមរបាយការណ៍មួយរបស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបង បានបញ្ជាក់ថាគិតត្រឹមខែមិថុនា ស្រុកសំឡូតមានដាំដំណាំធូរេន៦ឃុំសរុបចំនួន៥៩៣ហិកតា ដែលក្នុងនោះឃុំសំឡូត និង…