កម្ពុជានាំចេញអង្ករ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ សម្រេចបានជាង ៤១ម៉ឺនតោន រកចំណូលបាន ៣០៥ លានដុល្លារអាមេរិក
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ សម្រេចបានជាង ៤១ម៉ឺនតោន រកចំណូលបាន ៣០៥លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ក្នុងនោះ ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួនជាង ២០ម៉ឺនតោន, ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួនជាង ៧ម៉ឺន៧ពាន់តោន, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស…