ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដឹកនាំបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ
ខេត្តក្រចេះ÷នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ,ខណ្ឌរដ្ឋបាល ជលផលក្រចេះ,កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត,គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១* បានធ្វើការរុះរើ និងបំផ្លាញចោលឧករណ៍នេសាទល្មើសច្បាប់រួមមាន÷របាំងព្រួលស្បៃមុងចំនួន២៧ខ្សែ មានប្រវែង១៧៥០ម៉ែត្រ,លូស្បៃមុងចំនួន២៧មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន៤០៥ដើម។…