Author: n6lyt

ធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្មរៀបចំសិក្ខាសាលាស្តីពី“ការពង្រឹងផលិតកម្មនិងការបញ្រ្ជាបជម្រើសផ្សេងក្រៅ ពីការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វ”

(ភ្នំពេញ ) ៖ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២៤នេះ បុគ្គលិកផ្នែកលក់និងទីផ្សារ បានសហការជាមួយនាយកដ្ឋានឥណទាននិងគណៈកម្មការគំាំទ្រគោលនយោបាយនៃធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី “ការពង្រឹងផលិតកម្មនិងការបញ្រ្ជាបជម្រើសផ្សេងក្រៅពីការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វ”។ សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគារសាន់វេ ដើម្បីធ្វើការផ្សព្វផ្សាយអំពីផលិតផលនិងសេវាកម្មរបស់ធនាគារ ARDB ដែលមានអ្នកចូលរួមប្រមាណ១០០នាក់។ យោងតាម លោក ជេត ភិរម្យ តំណាងសមាគមអ្នក ចិញ្ចឹមសត្វកម្ពុជា លើកឡើងថា សិក្ខាសាលាខាងលើនេះមានគោលបំណងដើម្បីពង្រឹងទំនាក់ទំនងរវាងតួអង្គទាំងឡាយនៅក្នុងវិស័យចិញ្ចឹមបក្សី ក្នុងនោះមានក្រុមហ៊ុនផលិតនិងចែកចាយថ្នាំសត្វ ក្រុមហ៊ុនផលិតចំណីមាន់ អ្នកចិញ្ចឹមមាន់ អាជីវករ និងខាងសត្វឃាតដ្ឋាន បានយល់អំពីគោលការណ៍និងមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ បន្ថែមលើសពីនេះ ធ្វើយ៉ាងណាឱ្យតួអង្គសំខាន់ៗទាំងនោះធ្វើការជាមួយគ្នាដើម្បីជំរុញឱ្យផលិតកម្មមានការរីកចម្រើន ហើយការផលិតសាច់មាន់ប្រកបដោយគុណភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។…

ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

(ភ្នំពេញ ) ÷នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្តីពី «ការ ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។ សិក្ខាសាលានេះ អញ្ជើញចូលរួមជាសហធិបតីដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី…

រដ្ឋបាលថ្នាក់ខណ្ឌនិងសង្កាត់ បានលើកសំណើរនិងសំណូមពរ ឱ្យថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ជាតិ ជួយដោះស្រាយ

(ភ្នំពេញ)៖ មួយថ្ងៃកន្លះពេញនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៣ឆ្នាំកន្លងមកគឺ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ មានរដ្ឋបាលថ្នាក់ខណ្ឌនិងសង្កាត់ទាំង១០៥ បានលើកឡើងជាសំណើរនិងសំណូមពរ ចំនួន២៣ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញនិងថ្នាក់ជាតិ ជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។ វេទិកានេះ ប្រព្រឹត្តក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកបដោយផ្លែផ្កាខណៈអ្នកចូលរួមបានឡើងបញ្ចេញមតិយោបលយ៉ាងផុសផុលកាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ…

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយសហគមន៍ភូមិខ្ទង់ និងសហគមន៍ការពារធម្មជាតិស្រែព្រះ(ភូមិពូចារ) ចុះល្បាត រុករក ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយពុំមានជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់នោះទេ

ធនាគារជាតិ នៃ កម្ពុជា សាខាខេត្តរតនគិរី ចុះយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា នៅសួនច្បារដំរីដែក ក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកគាំទ្រគោល នយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សាខាធនាគារជាតិ នៃកម្ពុជា ខេត្តរតនគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការប្តូរក្រដាស ប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា នឹងផ្ទេរចូលគណនីបាគង ឬគណនីធនាគារដែលជាសមាជិកបាគង នៅសួនច្បារដំរីដែក ក្រុងសែនមនោរម្យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ក្នុងយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវានាពេលនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លន់…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២

(ភ្នំពេញ) ៖ក្នុងក្របខណ្ឌ លេខាធិការដ្ឋាន គណៈកម្មា ធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំ ការគ.វ.រ.កំពុងដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន២រួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលជាផ្នែកមួយនៃវិធាន ការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី (២) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២២ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ​និង ព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ដោយឡែក…

ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការថយកំពស់ចំនួន ០,៣០ម៉ែត្រនៅថ្ងៃទី២២ ខែតុលានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២២ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,៣០ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៥,៥២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់កោះខែល បានកើនកំពស់ចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៤៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាម បានកើនកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៨២ម៉ែត្រ ៕ ដោយ ធូ កុសល MoINFO APP

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»

( ទីក្រុងម៉ានីល ) ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១:៥៧ នាទី ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងបទអន្តរាគមន៍លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពី អាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល…