Author: n6lyt

អុចធូបទៀនទុកចោលបង្កជាអគ្គិភ័យបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅខណ្ឌច្បារអំពៅ

ភ្នំពេញ÷នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ០១អិល ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជធូបទៀនទុកចោលបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៤ម៉ែត្រ x១៥ម៉ែត្រ និងខូតខាតឆេះបន្ទប់ ចំនួន០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ ចំនួន០១គ្រឿង, កុំព្យូរទ័រ ចំនួន ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន…

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ​និងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ទទួលមរណភាព ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ

ភ្នំពេញ ៖ លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ សពរបស់លោក ជា ចាន់តូ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ…

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើន ឡើងជាង ២៦% នៅត្រីមាសទី៣ ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ របាយការណ៍កំពង់ផែស្វយ័តភ្នំពេញ បានឲ្យ ដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ១៦ម៉ឺនTEUs (ធីអ៊ីយូ) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ដោយបានកើនចំនួន ២៦,១៣% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣។ បើតាមមន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ការកើនឡើងនៃសកម្មភាពដឹកទំនិញឆ្លងកាត់កំពង់នផែស្វយ័តភ្នំពេញនាពេលនេះ គឺដោយសារតែការនាំ ចេញនូវកសិផលកម្ពុជា មានការកើនឡើង ព្រមជាមួយ នឹងការនាំចេញផលិតផលវាយភណ្ឌកាត់ដេរទៅទីផ្សារបរទេស ក៏មានការកើនឡើង ដែលបានធ្វើឲ្យកំណើននាំចេញផលិត​ផលពីកម្ពុជា។ មន្ត្រីកំពង់ផែស្វយ័តភ្នំពេញឲ្យដឹងបន្ថែមថា កំពង់ផែនេះ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែងដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស…

លោកប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង»

ភ្នំពេញ÷«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសដែលោក បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក យក់…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ២០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២០ឈ្មោះត្រាមី (Trami) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប…

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,២៣ម៉ែត្រនៅថ្ងៃទី២៥ ខែតុលានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាមនៅសល់ ៨,៣២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានថយកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់១៣,០២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៧៩ម៉ែត្រ ៕

ឆ្មក់ចូលទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនៅក្នុងស្រុកគងពិសី ឃាត់ខ្លួនជនបរទេសជាង១០០០នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងល្បែងដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់នៅខេត្តកំពង់ស្ពឺ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបានកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ ឌី វិជ្ជាអគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់លើទីតាំងអនឡានដ៏ធំស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ សូមបញ្ជាក់ថា ទីតាំងអនឡាញដ៏ធំខាងលើជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បានបើកលេងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ទីតាំងនេះដែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ទីឈប់ឬចតរថយន្តក្បែរនោះឡើយ ហើយប្រសិនជាមានការឈប់ឬចតគឺមានសន្តិសុខមកដេញចេញភ្លាម។មានប្រភពដែលអាចទុកចិត្តខ្លះទៀតក៏បានបង្ហើបប្រាប់ផងដែរថា កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ គេមិនដឹងថាខ្នងធំប៉ុណ្ណានោះទេ?៕

ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៅថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤នេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ នឹងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន…

លោកឆៅ ប៊ុនធឿន អតីតប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនាំយកទៅជាមួយរថយន្ត,ម៉ូតូនិងគ្រឿងសង្ហារឹមមួយចំនួនផង

រឿងរ៉ាវរបស់អតីតប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានកំពុងស្អុយច្រាសខ្យល់ គួរឲ្យខ្មាសអៀនបំផុតនោះគឺកាលនៅជាប្រធានមន្ទីរ លោកប្រព្រឹត្តអំពើមិនគប្បីពុករលួយខ្លាំងណាស់ទៅហើយ ប៉ុន្តែនៅពេលដែលចាក ចេញ(ក្រសួងដកដំណែង) លោកមិនបានបន្សល់កេរ្តិ៍ ឈ្មោះល្អប្រសើរ សម្រាប់មន្ត្រីនៅក្នុងមន្ទីរនោះទេ ប៉ុន្តែបែជានាំទៅជាមួយ រថយន្ត,ម៉ូតូនិងគ្រឿងសង្ហារឹមមួយ ចំនួនទៅផង។ ករណីនេះគួរតែមានការធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា រហូតមកដល់ពេលនេះគឺតាំងពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ នៃការដកតំណែងលោកឆៅ ប៊ុនធឿន បានយកទៅជាមួយនៅរថយន្តម៉ាករីវ៉ូពាក់ស្លាលេខរដ្ឋ១៩_០៥៥៩ ដែលមកដល់ពេលនេះលោកមិនទាន់ ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី នៅឡើយទេ។ លោកនៅតែបន្តប្រើប្រាស់រថយន្តរបស់មន្ទីរបរិស្ថាននៅឡើយ បើទោះបីជាលោកត្រូវបានដកតំណែងរួចរាល់ហើយក៏ដោយ។ ជាមួយនោះប្រភពបានបន្ថែមថា ក្រៅពីរថយន្តទំនើបម៉ាករីវ៉ូនោះក៏នៅមានម៉ូតូ ១គ្រឿងទៀតពាក់ស្លាកលេខរដ្ឋ ក៏លោកឆៅ ប៊ុនធឿន យកទៅជាមួយដែរ។ ក្រៅពីរថយន្ត១និងម៉ូតូ១គ្រឿងដែលជាសម្បត្តិរបស់រដ្ឋនោះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗឱកាសសម្ពោធទំនប់អូរតេធិប

(ខេត្តមណ្ឌលគិរី)៖ ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី៖ *…