Author: n6lyt

សត្វផ្សោតញី១ក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

ខេត្តកំពង់ចាម÷នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ២៨ឆ្នាំ ភេទញី ប្រវែង២,៣៥ម៉ែត្រ ទំងន់១១៥គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបានវះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យខាងលើ ក្រុម ការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា។…

សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់

សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់រៃរងផ្សេងៗទៀតដែរ ហើយស្តង់ពិព័រណ៍ភាគច្រើន មាននៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តីជាដើម។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អោយដឹងថា៖ តាមរបាយការណ៍ដែល រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងរៀបចំស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ពិព័រណ៍ចន្លោះពី៤៣០ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់រៃរងផ្សេងៗទៀតដែរ។ លោកស្រីបន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរមានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាលរាជភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ…

បញ្ជីផ្គូផ្គងការប្រណាំងទូកពិសេសប្រចាំថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

បញ្ជីផ្គូផ្គងការប្រណាំងទូកពិសេសប្រចាំថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមលក្ខណះរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក

ភ្នំពេញ៖ទិដ្ឋភាពនៅរាជធានីភ្នំពេញដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាតមានសោភ័ណភាពគួរឱ្យគយគន់សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹងនិងរៀបចំយ៉ាងស្រស់ស្អាតរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ។ ការរៀបចំកែលម្អសោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទំលាប់ជាតិដែលមានយូលុងមកហេីយ។ ម៉្យាងទៀតក៏ដេីម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានឈ្មោះបោះសំឡេងលេីឆាកជាតិ និងអន្តរជាតិដោយចាត់ទុកជាទីក្រុងសុីវិល័យមួយនៅអាសុីអាគ្នេយ៏ក្នុងសុខសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ កន្លងមកលោក ឃួង ស្រេង បានណែនាំ…

បបួលគ្នាទៅច្រូតស្មៅសោះ ស្រាប់តែលង់ទឹកក្នុងទំនប់ស្លាប់ទាំង០៣នាក់នៅស្រុកបសេដ្ឋ

ខេត្ត​កំពង់ស្ពឺ៖ ក្មេងប្រុសចំនួន០៣បានលង់ទឹកទំនប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្ដាយ និងសមត្ថកិច្ចខណៈដែលជិះកង់ឌុបគ្នាទៅច្រូតស្មៅ ប៉ុន្តែបែរជានាំគ្នាទៅលេងទឹកទំនប់មួយកន្លែងក្រោយភូមិ។ ករណីក្មេងលង់ទឹកបានកើតឡើងកាលពីវេលាម៉ោង១៩និង៤៩នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទំនប់ទឹកស្ថិតក្នុងភូមិតាតូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ក្មេងៗជាជនរងគ្រោះ​ចំនួន​០៣នាក់មានឈ្មោះ÷ទី០១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់)​ ទី០២.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)​ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ និងទី០៣.ឈ្មោះ ឈឿង វាយុ…

ចែខុមនិងប្តីឈ្មួញជើងខ្លាំងដឹកគ្រឿងសង្ហារឹមល្បីពេញខេត្តមណ្ឌលគិរីត្រូវបានក្រុមលោកតាន់ គឹមសួរ ហៅទៅសមត្ថកិច្ចទៅបង្ក្រាប

ឈ្មួញដឹកគ្រឿងសង្ហារឹមជើងខ្លាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានលោកតាន់ គឹមសួរ អញ្ជើញសមត្ថកិច្ចជំនាញឲ្យចូលរួមបង្ក្រាប នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រការនេះធ្វើឲ្យគេយល់ ថា ជាការវ៉ៃបំបែកឆ្នាំងបាយពួកមន្ត្រីមានសមត្ថកិច្ច គ្រប់ផ្នែក គ្រប់ស្ថាប័ននៅខេត្តមណ្ឌលគិរី។ មិនតែប៉ុណ្ណោះ វាបានបង្ហាញអំពីភាពកំសោយ នៃអាជ្ញាធរមានសមត្ថកិច្ចរួមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តមណ្ឌលគិរីនោះផង។ បើទោះជាយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការនេះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ ជិត១០នាក់និងលោក តាន់ គឹមសួរ នៅវេលាម៉ោង២ យប់រំលងអធ្រាត បានធ្វើប្រតិបត្តិការដោយឃាត់បានរថយន្តដឹកគ្រឿងសង្ហារឹមរបស់ជនល្បីឈ្មោះពីរនាក់ប្ដីប្រពន្ធគឺចែខុមនិងស្វាមី ដែលក្នុងនោះមានរថយន្តដឹកទ្វារចំនួន ៤គ្រឿងនិងរថយន្តដឹកងឿ១គ្រឿង។ ប្រតិបត្តិការនេះក្រុមលោក តាន់ គឹមសួរ…

វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា

ខេត្តសៀមរាប÷ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការ ខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលពុកផុយ។…

ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះ សំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ

(ភ្នំពេញ) ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន ៕

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ

១​. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ២.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី​ ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ ៣.ពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

នាយឧត្តមសេនីយ៍ស ថេត ប្រកាសថា កម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ÷នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីផោនបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ…

You missed