Author: n6lyt

ឆ្នោតឡូតូក្រុមហ៊ុនអេស៊ានបើកលេងនៅកណ្ដាលក្រុងបានលុងមិនរំខានសមត្ថកិច្ចពាក់ព័ន្ធ

ខេត្តរតនគិរី÷ ល្បែងឆ្នោតឡូតូដែលមានផ្លាកយីហោអេស៊ានបានបើកលេង នៅកណ្ដាលទីក្រុងបានលុងខេត្តរតនគិរី ប្រជាពលរដ្ឋសង្ស័យសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានទទួលបានផលលាភសក្ការៈទេដឹង ទើបមិនបង្ក្រាប។ ល្បែងឆ្នោតឡូតូក្រុមហ៊ុនអេស៊ានមិនស្របច្បាប់នោះ កំពុងបើកលេងជាចំហនៅផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិអូរកន្ដិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមអ្នក សារព័ត៌មានបានចុះទៅថតផ្ដិតយកសកម្មភាពដល់ទីតាំង ពេលនោះឈ្មោះឡែន បានប្រាប់ថា ខាងក្រុមហ៊ុនឆ្នោតឡូតូអេស៊ាន មុននឹងបើកលេង គេបានរត់ការ រួចអស់ទៅហើយ ទើបហ៊ានបើកដំណើរការលេងជាចំហនៅកណ្ដាលទីក្រុងបែបនេះ។ ពាក់ព័ន្ធការបើកឲ្យលេងល្បែងឆ្នោតឡូតូ អេស៊ាន មិនស្របច្បាប់ខាងលើនោះ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកយកព័ត៌មានបានទូរស័ព្ទទៅលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព…

រដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់បញ្ហាសោភ័ណភាពនិងបរិស្ថាន

បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនាថ្ងៃទី១ បានបញ្ចប់ទៅ ក្រុម ការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញនិងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសំរុករួតរះសម្អាត ដោយការប្រមូលសំរាមដឹកចេញនិងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវទីតាំងនានាផងនោះបានបញ្ចប់ដោយជោគជ័យស្អាតនិងមានសោភណ្ឌភាពឡើងវិញត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា។ បើទោះបីក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលមកដើរកំសាន្តមានការយល់ដឹងខ្ពស់ ក្នុងការទុកដាក់សំរាម យ៉ាងណាក៏ដោយរដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំនិងយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញកម្លាំងការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន ៣៣០នាក់ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមទាំង៣នៅរាជធានីភ្នំពេញដើម្បីបោសសម្អាត កើបសំរាម នៅតាមដងផ្លូវ តាមសួនច្បារនានា និងតំបន់ប្រារព្ធពិធី ប្រមូលវិខ្ចប់រួចដឹកចេញដោយព្រឹកឡើងគឹបានរួចរាល់ស្អាតទាំងអស់តែម្តង ។ នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល…

មនុស្ស៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់បុរសអ្នករកខ្យងនៅក្នុងព្រៃរនាម បណ្តាលឲ្យស្លាប់

(ខេត្តបាត់ដំបង)៖ ជនសង័្សយចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វេីសកម្មភាព​វាយនិងកាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិ​ថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់​ដំបង បបណ្ដាលឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាមក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់) ២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់)…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ

(ភ្នំពេញ ) ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូក នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ត្រូវរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងបន្តថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក…

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP ជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)”

ប្រទេសប៉េរូ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគម គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នក សម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។ វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ…

ញាប់ញ័រខេត្តមណ្ឌលគិរីក្នុងឱកាសថ្ងៃបុណ្យអុំទូកបន្ទាប់ពីលោកតាន់ គឹមសួររកឃើញបទល្មើសព្រៃឈើ

បន្ទាប់ពីប្រតិបត្តិការសហការ ជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបរថយន្ត៥គ្រឿង ដឹកគ្រឿងសង្ហារឹមនៅឯខេត្តមណ្ឌលគិរីរួចមកនោះ លោកតាន់ គឹមសួរ និងមន្ត្រីជំនាញ បានបន្តចុះទៅស្វែងរកបទល្មើសនៅតំបន់ពូជ្រៃស្ថិតក្នុងស្រុកពេជ្រាដា បន្តទៀត ដោយរកឃើញគំនរឈើខ្លឹមជាច្រើនដុំក្នុងដែនជម្រកសត្វព្រៃស្រែពក។ ពួកមន្ត្រីដែលធ្លាប់ប្រព្រឹត្តល្មើសពាក់ព័ន្ធ នឹងបញ្ហាព្រៃឈើនៅខេត្តមណ្ឌលគីរី ហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះវត្តមានរបស់លោកតាន់ គឹមសួរ នោះឡើយ បើទោះបីជាពួកគេមានខ្នងបង្អែកយ៉ាងណាក៏ដោយ។ ក្នុងវីដេអូរយៈពេលជិត២នាទី ដែលលោកតាន់ គឹមសួរបង្ហោះតាមបណ្ដាញសង្គម បានឲ្យឃើញឈើមុខកាត់ ធំៗជាគំនរនិងក្នុងស្រះទឹក នៅក្នុងភូមិសាស្ត្រ ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ យ៉ាងណាក៏ដោយមិនមានមន្ត្រីណាចេញមកទទួលខុសត្រូវចំពោះបញ្ហាបទ ល្មើសនេះទេ រាប់ទាំងខាងបរិស្ថាន,រដ្ឋបាលព្រៃឈើនិងរដ្ឋបាលស្រុកពេជ្រាដា។ ប៉ុន្តែមហាជន មើលទៅហាក់ ដូចជាមានការព្រួយបារម្ភអំពីសុវត្ថិភាព លោកតាន់…

ឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត ឪពុកស៊ន តារា មិនពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយទេ

(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០២៤នេះ កងទ័ពជើងគោក និងសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការឃាត់ខ្លួន និងចំណាត់ការលើសំណុំរឿង លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌ៕

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប នាថ្ងៃទី១ មានភ្ញៀវ ទេសចរណ៍អន្តរជាតិនិង ប្រជាពលរដ្ឋ ចូលរួម ទស្សនាកម្សាន្ត បុណ្យ អុំទូកប្រមាណ ជាង១លាន ១សែននាក់

ភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃ១៤វិច្ឆិកា២០២៤នេះថាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ នេះមានភ្ញៀវ ទេសចរណ៏អន្តរជាតិនិង ប្រជាពលរដ្ឋ ចូលរួម ទស្សនាកម្សាន្ត បុណ្យ អុំទូក នាថ្ងៃ ទី ១ មានចំនួនប្រមាណ ជាង ១លាន ១សែន នាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃ សន្តិភាព ។ លោកស្រីបានបន្តថា ចំពោះ ការងារ…