តើមាននរណាខ្លះជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្រោយវាំងននបើកដោយលោកតាន់ គឹមសួរ នៅខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ លើបណ្ដាញសង្គមលោកតាន់ គឹមសួរ បានឲ្យដឹងថាជនដែលពាក់ព័ន្ធករណីដឹកគ្រឿងសង្ហារឹម ហើយត្រូវលោកនិងមន្ត្រីមានសមត្ថកិច្ចចុះទៅបង្ក្រាប កាលពីថ្ងៃមុន នៅស្រុកកែវសីមានោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនហើយ។ លោកបានសរសេរថា ឈ្មួញឈើដ៏ធំ ដែលល្បីឈ្មោះខ្លាំងនៅខេត្តមណ្ឌលគិរី យាយខុម និងប្តីឈ្មោះចក់ត្រូវបានចាប់ឃាត់ខ្លួនដាក់ក្នុងពន្ធនាគារ ខេត្តមណ្ឌលគិរីហើយផ្ទះនៅជាប់របងពន្ធនាគារស្រាប់ មិនពិបាកសាច់ ញាតិសួរសុខទុក្ខ។ ឈ្មួញឈើផ្សេងៗជាច្រើនទៀតកំពុងតែស្វែងរកចាប់ខ្លួនដូចគ្នា។ យុត្តិធម៌សម្រាប់ធម្មជាតិត្រូវតែមាន អស់លោក លោកស្រីបំផ្លាញធម្មជាតិកម្រិតណា ធម្មជាតិតបស្នងវិញកម្រិតហ្នឹង។ ជាបន្តបន្ទាប់លោកបានស្រាវជ្រាវរកឃើញកំណត់ឈើជាច្រើនដុំ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរីជាពិសេស នៅក្រោយផ្ទះប្រជាពលរដ្ឋក្បែរដែនជម្រកសត្វព្រៃនានា ។ លោកតាន់ គឹមសួរសរសេរនៅលើបណ្ដាញfacebook ថា ជិតដាច់ខ្យល់ហើយខ្ញុំដេកមិនគ្រប់ជិត១០ថ្ងៃហើយ ថ្ងៃមិញនៅសុខៗហូរឈាមច្រមុះដោយមិនដឹងខ្លួន។…