Author: n6lyt

ដាយរាប់រយកន្លែងនៅព្រែកឆ្លូង លោកនាយខណ្ឌយកលុយរាប់ម៉ឺនដុល្លារចែកគ្នាពីក្បាលដល់ចុងជើង

គេរាយការណ៍ថា អធិការដ្ឋានជលផលទន្លេមេគង្គសហការជាមួយអាជ្ញាធរខេត្តក្រចេះ,រដ្ឋបាលជលផលខេត្តដឹកនាំដោយលោកម៉ុក ពន្លក បានរៀបចំឲ្យឈ្មួញដាក់ដាយនៅព្រែកឆ្លង រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅគ្រាដែលទឹកកំពុងស្រកខ្លាំង។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការងារនេះបានរៀបចំជាប្រព័ន្ធដោយមានការស្រុះស្រួលគ្នារវាងសមត្ថកិច្ចជំនាញ ក្រសួងកសិកម្មនិងរដ្ឋបាលជលផលខេត្តក្រចេះ។ ដូច្នេះ មិនមានអ្វីជាឧបសគ្គសម្រាប់ប្រមូលផលនេសាទនៅព្រែកឆ្លូងនេះទេ។ ដាយខ្នាតធំៗយ៉ាងហើយណាស់ជាង១០០កន្លែង និងតូចៗរាប់រយកន្លែងទៀត ដែលត្រៀមបម្រុងរួចជាស្រេចដើម្បីប្រមូលផលនេសាទ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។ ប្រភពពីប្រជានេសាទបានឲ្យដឹងថា នៅ ក្នុងបណ្ដាដាយធំៗ ដែលអាចប្រមូលបានផលត្រីរាប់តោនក្នុង១ថ្ងៃៗនោះត្រូវបង់ជូនសមត្ថកិច្ចជំនាញចំនួន ៣លានរៀលឬខ្លះ១០០០ដុល្លារ។ រីឯដាយតូចៗក៏ត្រូវបង់យ៉ាងតិចក៏១លានរៀលដែរ។ ប្រភពរាយការណ៍ថា វាជាទម្លាប់ដែលគេតែងតែធ្វើ(ដាក់ដាយ)នៅរដូវទឹក សម្រករៀងរាល់ឆ្នាំកន្លងមក ដូច្នេះគ្មានអ្វីជាឧបសគ្គសម្រាប់ការដាក់របាំងកាត់ព្រែកឆ្លូងនៅឆ្នាំនេះទេ។ ព្រែកឆ្លូងគឺជាព្រែកធំ១ស្ថិតក្នុងស្រុកឆ្លង ខេត្តក្រចេះ។ ទាំងអាជ្ញាធរនិងសមត្ថកិច្ចជំនាញ…

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ

ខេត្តសៀមរាប÷ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ ក្នុងប្រវែង១៨ម៉ែត្រ។ ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករតាមលំនាំដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបានសិក្សាគ្រឹះធ្វើយ៉ាងណាឱ្យចម្លាក់សត្វមករនេះរឹងមាំយូរអង្វែង ដោយការពារនូវការហូរច្រោះនៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញរចនាសម្ពន្ធនៃចម្លាក់សត្វមករកទាំងមូល។ អ្នកជំនាញរូបនេះ រម្លឹកថា មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ…

ឆ្មក់បង្ក្រាបទីតាំងជល់មាន់នៅកោះអន្លង់ចិនឃាត់បានអ្នករត់មិនរួច១៩នាក់

កណ្តាល ៖ អ្នកស្នេហាបក្សីកីឡាភ្នាល់ដាក់ប្រាក់ខុស ច្បាប់,អ្នកព្យាបាលមាន់ និងអ្នកឈរមើលចំនួន១៩នាក់ ដែលរត់មិនរួចត្រូវបានឃាត់ខ្លួនដកហូតម៉ូតូ១៣គ្រឿង ទូរសព្ទ័១៨គ្រឿង,ប៉ុងស៊ីសង កន្ត្រកដាក់មាន់ចំនួន៦ មាន់ជល់៦ក្បាល និងសម្ភារៈមួយចំនួនទៀត កសាងសំណុំរឿងបញ្ជូនទៅតុលាការ៖ វរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ វិច្ឆកា ២០២៤កន្លងទៅ នៅចំណុចដីឡូត៍ទុកចោល (ចំការមៀន) មួយកន្លែង ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ជាលទ្ធផល ឃាត់បានមនុស្សចំនួន១៩នាក់ ដកហូតទូរសព្ទ័១៨គ្រឿង…

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៤ឈ្មោះមែនយី(Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា និងនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះសង្ឃរានេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។…

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ជាមធ្យម១គីឡូក្រាមស្រូវសើមថ្លៃមិនក្រោម ១០០០រៀលឡើយ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា

ភ្នំពេញ÷យោងតាមហ្វេសប៊ុករបស់លោកឃឹម ហ្វីណង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះ៖ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម១គីឡូក្រាម ស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូត ដល់ ១៣០០៛? យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំង ទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។ អ្នកនាំពាក្យខាងលើបានបន្តថា ខ្ញុំដឹងច្បាស់ព្រោះខ្ញុំបានដឹកនាំចងក្រងសហគមន៍កសិកម្មទំនើបស្រូវនាងអំដោយផ្ទាល់…

អបអរសាទរពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី ៣០ បើកវគ្គបន្តជំនាន់ទី ៣១ 

កំពង់ស្ពឺ ÷ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជំនាញអង្គរក្សជំនាន់ទី ៣០ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញចូលរួមអមដំណើរឯកឧត្តមឧត្តមសេនីយ៍ឯកគតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអង្គរក្ស ឯកឧត្តមបណ្ឌិត…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ

(សៀមរាប)៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា​គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល​អន្តរជាតិ (IDC-CDI)។ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល​អន្តរជាតិ បានជ្រើសយកប្រទេសកម្ពុជា ដើម្បីប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦គណបក្ស…

កម្លាំងកងរាជអាវុធហត្ថឃាត់ក្រុមជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធជាមួយគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០២នាក់រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន ខណៈពួកគេកំពុងតែចរាចរណ៍គ្រឿងញៀនហើយកម្លាំងល្បាតប្រទះឃើញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ខាងលើនេះបាន ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺនៅវេលាម៉ោង១៥និង៤០នាទីថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងច្បារមន ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន…

សមយុទ្ធបីប្រទេសកម្ពុជា,ឡាវ,វៀតណាម បើកជាផ្លូវការ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង) ៖លំហាត់ហ្វឹកហ្វឺនរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងបានធ្វើឡើងតាមការដឹកនាំរបស់ ក្រសួង ការពារជាតិទាំងបីប្រទេស កម្ពុជា ឡាវ វៀតណាម ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការកងទ័ពទាំងបី នឹងជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ដែលមានគ្រោះមហន្តរាយកើតឡើង ដើម្បីជួយប្រជាជនរងគ្រោះបានទាន់ពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ដល់ អាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិឱ្យបានទាបបំផុត តាមដែលអាចធ្វើបាន។ ក្នុងន័យថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងបី បានឯកភាពគ្នាចាប់តាំងលំហាត់កងទ័ពទាំងបីប្រទេស ជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នា ធ្វើម្ចាស់ផ្ទះម្នាក់ម្តង និងដាក់ចេញប្រធានបទជាក់ស្តែង អំពីការជួយសង្គ្រោះគ្រោះ…

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់

(ខេត្តសៀមរាប) ÷អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ» ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។ វគ្គសិក្ខាសាលាមានគោលបំណង ចែករំលែកចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់…