ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០២នាក់រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន ខណៈពួកគេកំពុងតែចរាចរណ៍គ្រឿងញៀនហើយកម្លាំងល្បាតប្រទះឃើញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ខាងលើនេះបាន ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺនៅវេលាម៉ោង១៥និង៤០នាទីថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងច្បារមន ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចរោងមាន់ ភូមិចំការបុស្ស ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តទៀតថា ក្រុមជនសង្ស័យដែលឃាត់បាន ទី០១.ឈ្មោះ ឆុន ពិសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០២ .ឈ្មោះ ហេង ថាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំខាងលើ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយឃាត់ដកហូតបានវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៩កញ្ចប់ ម៉ូតូចំនួន០២គ្រឿង,ទូរស័ព្ទចំនួន ០២គ្រឿង និងកាំភ្លើងកែច្នៃចំនួន ១ដើមផងដែរ ។

បច្ចុប្បន្នក្រុមជនសង្ស័យ រួមជាមួយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីតាមច្បាប់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed