ជនជាតិចិនពីរនាក់ មានជម្លោះហិង្សាបណ្ដាលឲ្យស្លាប់ម្នាក់ក្នុងកាសុីណូឡុងបេនៅស្រុកគិរីសាគរ ដឹកសពយកទៅភ្នំពេញភ្លាមៗយ៉ាងអាថ៌កំបាំង
ខេត្តកោះកុង ៖ ជនជាតិចិនពីរនាក់ បានកើតជម្លោះប្រវាយ ប្រតប់ ដណ្ដើមកាបូបលុយគ្នា រួចហើយភាគីម្ខាង ក៏បានស្ទុះចាប់បានកាំបិត១ដើម ចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងទីតាំងកាសុីណូមួយកន្លែងយីហោ ឡុងបេ ស្ថិតក្នុង ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ឬហៅថា (តំបន់តារាសាគរ)។ ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១៨:៣០នាទីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ , ជនដៃដល់ឈ្មោះ លី រើយអាន (LI…