ភ្នំពេញ÷នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោក ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ និងលោកឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក​ ញ៉ែម​ តារារិទ្ធ​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ថថ្លែងទៅកាន់អង្គពិធីលោករដ្ឋម​ន្រ្តី​ បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ​។ ជាមួយគ្នានេះដែរ​ លោករដ្ឋម​ន្រ្តី​ បានគូសបញ្ជាក់ថា​ វិស័យកសិកម្ម​មានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្សុីគ្នា​ មានភាពស៊ីចង្វាក់គ្នា​ និងមានគោលដៅរួមគ្នា។

លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់លោកប្រធាន មន្ទីរ​ ត្រូវមានស្មារតីយកចិត្តទុក​ក្នុងការ​ងារ​ មានទំនួលខុសត្រូវខ្ពស់​ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម​ និងឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាជន​ ដោយត្រូវធ្វេីការតាមខ្សែបណ្តោយ​ ផ្តល់ផលប្រយោជន៍ដល់អង្គភាព​ និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ​ ជាពិសេសត្រូវមានសាមគ្គីភាព​ និងប្រសិទ្ធភាពការងារ។

នាឱកាសនេះ​ លោករដ្ឋមន្រ្តី​ បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ​មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​។ ជាគោលនយោបាយដែលលោកប្រធាន មន្ទីរកសិកម្ម​រាជធានីភ្នំពេញ​ ​ត្រូវស្វែងយល់​យកចិត្តទុក ដាក់​ និងកំណត់អាទិភាពឱ្យចំគោលដៅ​ និងអនុវត្តឱ្យមានប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *