Author: n6lyt

បាត់បង់ជីវិតម្នាក់,របួសធ្ងន់ស្រាល៤នាក់ដោយសារបាក់ច្រាំងទន្លេមេគង្គក្នុងស្រុកខ្សាច់កណ្តាល

(កណ្តាល) ៖ ដោយសារតែគ្រោះធម្មជាតិបានបង្កធ្វើឲ្យបាក់ច្រាំងទន្លេមេគង្គ ប្រវែងជាង៣០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ បណ្តាលឱ្យបាក់ស្រុតកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មើលឃើញបញ្ហាបែបនេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ ដោយបានអញ្ជើញចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនោះលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់នៅទីតាំងបាក់ច្រាំងនេះ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់…

ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តតាកែវចេញប្លង់រឹងឲ្យដីដែលកំពុងមានទំនាស់ក្តីក្តាំនៅតុលាការព្រោះគ្មានអ្នកតវ៉ា

ខេត្តតាកែវ÷ករណីទំនាស់ដីធ្លី១កន្លែងនៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងក្តីក្តាំគ្នានៅឯសាលាដំបូងខេត្តតាកែវ ស្រាប់តែមន្ទីររៀបចំ ដែនដីនគរូប នីយកម្មនិងសំណង់ខេត្តតាកែវ ចេញប្លង់រឹងឲ្យទៅភាគីម្ខាងដែលប្រការនេះគឺខុសទាំងស្រុងទៅនឹងច្បាប់។ ប៉ុន្តែលោកនួន សុធា ប្រធានមន្ទីររៀបចំដែនដីនគរាបនីយកម្មនិងសំណងខេត្តតាកែវឆ្លើយតបថា មកពីគ្មានអ្នកតវ៉ា។ យ៉ាងណាក៏ដោយមន្ត្រីរាជការនានា នៅខេត្តតាកែវនិយាយថា អ្វីដែលមន្ទីររៀបចំដែនដីខេត្ត តាកែវបានធ្វើនេះ គឺខុសនឹងច្បាប់ទាំងស្រុងប្រការនេះគួរតែលោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរបនីយកម្មនិងសំណង់ពិនិត្យករណីលោក នួន សុធា ប្រធានមន្ទីរដែនដីនគរូបនីយ កម្មនិងសំណង់ខេត្តតាកែវនោះផង។ គួរបញ្ជាក់ថា តាំងពីអំឡុងឆ្នាំ១៩៩០ ដីដែលមានទំហំ ១១៩៣៦ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ…

លោក ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

ខេត្តកំពង់ឆ្នាំង÷លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុម ប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលា ចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែង ក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាម រយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី…

កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក​ចាប់ផ្តើមដំណើរការ​

(ខេត្តសៀមរាប) ៖នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិ​ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមហើយ ដោយមានថ្នាក់ដឹកនាំ និងអ្នកជំនាញការជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ចូលរួម។ កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ-អន្តរជាតិ ដែលមានសហប្រធានបារាំង និងជប៉ុន ជាអ្នកសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក…

ចាប់បុរសពីរនាក់ពាក់ព័ន្ធនឹងករណីដាក់អន្ទាក់ខ្សែលួសឆក់បណ្ដាលឱ្យងាប់សត្វទន្សោង១ក្បាលនៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចស្រុកអន្លង់វែងសហការជាមួយកម្លាំងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនបុរស​២​នាក់ពីបទ​ដាក់​អន្ទាក់ និង​ដាក់​ខ្សែលួស​ឆក់​យក​សត្វ ព្រៃបណ្តាលឲ្យសត្វទន្សោង១ក្បាលងាប់។ ហេតុការណ៍​ នេះ ចាប់ឃាត់ខ្លួននេះកើតឡើង​នៅ​ក្នុង​ដីចម្ការ​ក្រូច​មួយ​កន្លែង មាន​ម្ចាស់​ឈ្មោះ​ផែន ស្ថិត​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ។ កម្លាំងនគរបាលដែលចុះប្រតិបត្តិការផ្ទាល់បានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​តូ ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះបូ កក្កដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នេះ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។…

ក្រសួងអប់រំ សម្រេចហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស

លិខិតមិត្តអ្នកអាន÷ល្មមដល់ពេលជួសជុលសួនកុមារពោធិ៍ចិនតុងហើយឬនៅ?

ក្នុងនាមប្រជាពលរដ្ឋដែលមានលំនៅឋានម្ដុំពោចិនតុងពិតជាមានចម្ងល់ថា ហេតុអ្វីបានជាសួនកុមារពោធិ៍ចិនតុងមិនព្រមជួសជុលដាក់ឲ្យដំណើរការឡើងវិញ យ៉ាងដូច្នេះ? មិនទាន់ផុតអាណត្តិ ឬយ៉ាងដូចម្ដេច? ផុតឬមិនផុតក៏គួរតែរៀបចំសួន១កន្លែងនេះ ដើម្បីឲ្យក្មេងៗបានទៅលេងកម្សាន្តហើយ។ ការទុកឲ្យសួននៅយ៉ាងដូច្នេះមិនល្អមើលនោះទេ។ ប្រជាពលរដ្ឋដែលនៅម្ដុំនោះបាននិយាយថា សួនកុមារពោធិ៍ចិនតុងត្រូវបានយកទៅធ្វើជាផ្សារបណ្ដោះអាសន្ននៅពេលដែលផ្សារស៊ិនជូរីផ្លាហ្សា នៅទល់មុខគ្នានោះ រៀបចំអភិវឌ្ឍន៍ដោយធ្វើថ្មី៊។ ប៉ុន្តែនៅពេលដែលផ្សារសិនជូរីផ្លាហ្សាធ្វើរួចហើយ អាជីវករបានរើ ទៅលក់នៅទីតាំងថ្មី ដូច្នេះសួនកុមារត្រូវនៅទំនេរ ដែលល្មមដល់ ពេលវេលា អាជ្ញាធរឬខាងភាគីផ្សារស៊ិនជូរីផ្លាហ្សាជួស ជុលឲ្យសួនកុមារនេះដំណើរការឡើងវិញហើយ។ ការរង់ចាំដ៏យូរមិនឃើញមានការជួសជុលនោះទេ។ មិនដឹងហេតុអ្វី? វាក្លាយជាកន្លែងបន្ទោបង់ទៅហើយ? ក្នុងនាមប្រជាពលរដ្ឋ ពិតជាចង់ឃើញសួនកុមារនេះត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីឲ្យក្មេងៗបានទៅកំសាន្ត ពីព្រោះនៅម្ដុំនោះមិនមានសួនសម្រាប់កំសាន្តរបស់កុមារនោះឡើយ។ ក្នុងនាមប្រជាពលរដ្ឋនៅម្ដុំនោះពិតជារំពឹងថា សួនកុមារពោធិ៍ចិនតុងនឹងត្រូវបានរៀបចំជួសជុលដើម្បីផ្ដល់ឱកាសឲ្យកុមារបានទៅលេងកម្សាន្តក្នុងពេលឆាប់ៗខាងមុខនេះ៕

ឯកអគ្គរដ្ឋទូតចប់អាណត្តិវៀតណាម បាន​វាយតម្លៃខ្ពស់ចំពោះការសម្រេចបាន​នូវ​សមិទ្ធផលជាច្រេីនរបស់កម្ពុជា

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល​ឯកឧត្តម​បញ្ចប់បេសកកម្មការទូត​នៅកម្ពុជា​។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក​ ហេីយ​រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ​, សណ្តាប់ធ្នាប់សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ…

មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ទទួលកូនដំរី «លំផាត់» មកសង្គ្រោះព្យាបាល និងថែរក្សា

ខេត្តតាកែវ÷ក្រោយទទួលបានការណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរី១ក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូត គាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង៤និង៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ក្នុងកិច្ច សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។ បើតាមកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ…

មន្ទីរពហុព្យាបាល សុខភាព នៅកណ្ដាលក្រុងសៀមរាប ព្យួរសេរ៉ូមខុសបណ្តាកឱ្យស្ត្រីម្នាក់ស្លាប់

ខេត្តសៀមរាប៖បើតាមសេចក្តីរាយការណ៍នៅព្រលប់ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈចូលទៅសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល សុខភាពបង្កឲ្យមានការភ្ញាក់ ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប ។ ហេតុការណ៍បានកើតឡើង មន្ទីរពហុព្យាបាល សុខភាព ស្ថិតនៅតាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបផ្សារញ៉ែ ស្ថិតក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ តាមព័ត៌មានបានបញ្ជាក់ថា មន្ទីរពហុព្យាបាល សុខភាព បានព្យួរសេរ៉ូមខុស ធ្វើ្វឱ្យស្ត្រីម្នាក់ស្លាប់ ឥឡូវក្រុមគ្រួសារ បានយកសាកសពជនរងគ្រោះទៅធ្វើបុណ្យនៅផ្ទះស្ថិត នៅផ្សារព្រះដាក់ ស្រុកបន្ទាយស្រី។ ស្ត្រីរងគ្រោះ…

You missed