ផ្ទុះការតវ៉ាពីក្រុមអាជីវករនៅសង្កាត់ទួលសង្កែទី១ចោទមេការថាដើរវាស់ដីតាមជូនដើមផ្លូវទារប្រាក់
ភ្នំពេញ ៖ អាជីវករលក់ដូរនៅតាមដងផ្លូវមុខអតីតរោងចក្ររ៉ូស៊ីង(ខាងជើងផ្សារសាំហាន់)ប្រមាណជាង ៣០ នាក់បានលើកគ្នាទៅទីបញ្ជាការស្រាលសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បន្ទាប់ពីមេការលោកឧកញ៉ាសួរ សារិទ្ធ បានវាស់ចិញ្ចឹមផ្លូវទារលុយពីអាជីវករ។ ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ដោយក្រុមអាជីវករបានធ្វើ ដំណើរដោយថ្មើរជើងទៅកាន់ទីបញ្ជាស្រាលសង្កាត់ទួល សង្កែ១ដែលស្ថិតនៅខាងត្បូងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រុមអាជីវករបានប្រាប់អ្នកកាសែតឲ្យដឹងថា ពួកគាត់ជាអ្នកលក់ដូរតូចតាច តាមដងផ្លូវបានព្រឹកខ្វះល្ងាចមិនគួរ មេការ ក្រុមហ៊ុនឧកញ៉ាសួរសា រិទ្ធ(ហៅតាថុង)ចុះទៅវាស់វែងដីចិញ្ចឹមផ្លូវដើម្បីយកលុយពីពួកគាត់ក្នុងតម្លៃ ៣ម៉ែត្រ ២ម៉ឺនរៀលនៅក្នុង១ថ្ងៃនោះទេ ។ ម្យ៉ាងទៀតដីចិញ្ចើមផ្លូវជាដីសាធារណៈរបស់រដ្ឋមិនគួរខាងក្រុមហ៊ុនយកធ្វើអាជីវកម្មនោះទេ។ នៅក្នុងការចុះវាស់វែងនេះដែរ គេឃើញកម្លាំងសណ្ដាប់ធ្នាប់ម្នាក់បានចូលរួមផងដែរ។ទោះបីជាយ៉ាងណាគេពុំដឹងថា ការវាស់វែងដីចិញ្ចើមផ្លូវយកប្រាក់នេះមានពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្កាត់ទួលសង្កែ១ឬយ៉ាងណានោះទេ។ តាមអាជីវករបានឲ្យដឹងទៀតថា កាលពីវេលាល្ងាចថ្ងៃទី…