ម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG ថា អាហារដ្ឋានរបស់លោករកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ
(កណ្ដាល)៖ កន្លងមកថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពុំបានឆ្លុះបញ្ចាំងអំពីការពិតថា អាហារដ្ឋាន KTV និងក្លឹប Mr. LENG មានលក់សាច់សត្វព្រៃ។ ដើម្បីជៀវវាងការយល់ច្រឡំពាក់ព័ន្ធនឹងការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានខាងលើនេះ លោក គ្រី ប៉េងលេង ជាម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG បានបំភ្លឺថា លោកបើកអាហារដ្ឋានរកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ។ លោកបានបន្តថា រាល់ការរកស៊ីរបស់លោកគឺលោកមិនរកស៊ីខុសច្បាប់ដាច់ខាត ហើយទាំងនៅក្នុងអាហារដ្ឋាន ក៏ដូចជា KTV និងក្លឹប…