Author: n6lyt

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនថា ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនចិន ជាការគំរាមកំហែងជាឯកតោភាគី និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច

ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់អាមេរិកនាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនជុំវិញអ្វីដែលហៅថា ជាការចូលរួមរបស់ប្រទេសរុស្ស៊ី។ លោក ហេ យ៉ាដុង (He Yadong) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទណ្ឌកម្មគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងគ្មានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ លោកថា ចំណាត់ការបែបនេះ គឺជាទង្វើធម្មតានៃការគំរាមកំហែងជាឯកតោភាគី និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។ លោកហេ យ៉ាដុង (He Yadong)បាននិយាយថា ភាគីសហរដ្ឋអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់មិនសមហេតុផលរបស់ខ្លួនចំពោះក្រុមហ៊ុនចិន ដោយលោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនដោយមិនផ្លាស់ប្តូរ៕

រុស្សីនឹងធ្វើពាណិជ្ជកម្មអាវុធជាផ្លូវការ ជាមួយកូរ៉េខាងជើង

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា រុស្ស៊ីត្រូវបានគេរំពឹងថានឹងធ្វើពាណិជ្ជកម្មអាវុធជាផ្លូវការជាមួយកូរ៉េខាងជើងដោយផ្អែកលើសន្ធិសញ្ញាថ្មីរបស់ពួកគេ ដែលបានចុះ ហត្ថលេខារវាងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ក្នុងសប្តាហ៍នេះ។ សន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងមេដឹកនាំទាំងពីរនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ បានសន្យា ផ្តល់ជំនួយទៅវិញ ទៅមក ប្រសិនបើប្រទេសណាមួយប្រឈមមុខនឹង «ការឈ្លានពាន»។ សន្ធិសញ្ញានេះត្រូវបានគេចាត់ទុកថា ជាកិច្ចព្រមព្រៀងខ្លាំងបំផុតដែលបានចុះហត្ថលេខាចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក លោក ហុង មីន (Hong Min) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបាននិយាយក្នុងវេទិកាមួយដែលរៀបចំឡើងក្នុងទីក្រុងមូស្គូថា…

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,១២២ រៀល សម្រាប់ថ្ងៃទី២១ ខែមិថុនានេះ

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២១ ខែមិថុនានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,១២២រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ ៕

You missed