ករណីបាញ់ជិត២០គ្រាប់នៅកអណ្ដើក ចុងក្រោយថា បាញ់ច្រឡំឡានចិន ទាំងដែលស្គាល់ខ្មែរច្បាស់នឹងភ្នែកពេលនេះស្ងាត់ឈឹងគ្មានការបកស្រាយ
កាលពីថ្ងៃទី២៧ ខែធ្នូ ២០២៤មានករណីបាញ់ប្រហារទៅលើរថយន្តម៉ាក Starex គ្រួសារ១ដែលកំពុងបើកបរ តាមបណ្ដោយផ្លូវជាតិលេខ១ ម្តុំផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យបុរសម្នាក់រងរបួស និងម្នាក់ទៀតជាអ្នករើសអេតចាយក្បែរកន្លែងកើតហេតុរងរបួសធ្ងន់ ខណៈរថយន្តធ្លុះស្ទើរគ្រប់កន្លែង ហើយករណីនេះ បង្កការភ្ញាក់ផ្អើលខ្លាំងតាមបណ្ដាញសង្គមស្ទើរទូទាំងប្រទេសនិងខ្មែរលើពិភពលោក ខណៈបាន ដឹងថា គ្រួសាររងគ្រោះ ដែលមានមនុស្សជាច្រើននាក់នៅក្នុងរថយន្ត កំពុងធ្វើដំណើរចេញពីខេត្តស្វាយរៀងនាំយកកូនតូចទៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ។ បន្ទាប់ករណីនេះផ្ទុះឡើង ហើយមហាជនបានរិះគន់ខ្លាំងរួចមក ខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបដិសេធថា សមត្ថកិច្ចរបស់ខ្លួនពុំបានបំផ្ទុះអាវុធនោះទេ (ចុះសមត្ថកិច្ចមកពីណាជាអ្នកបាញ់?) រួមទាំងបង្ហោះសារឲ្យមហាជនជ្រាបបែបនេះថា «ថ្ងៃនេះនគរបាលខេត្ត ព្រៃវែង នឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ “កអណ្តើក”…