Author: n6lyt

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ២០២៤) នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ការពារជាតិ រាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានបន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត​ គៀត​ ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម អគ្គនាយក…

កិច្ចប្រជុំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនាឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបពិធីជួបប្រជុំជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងឯកឧត្តម ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន លោកប្រធានការងាររាជធានី-ខេត្ត អនុប្រធាននាយកដ្ឋាន លោកស្នងការរង ប្រធានមន្ទីការងាររាជធានីខេត្ត នាយការិយាល័យនៃស្នងការដ្ឋានរាជធានី-ខេត្ត និងក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំង២៥រាជធានី-ខេត្ត ។…

ក្រសួងការងារ ចុះផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ចាម

(កំពង់ចាម)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ កម្មវិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” រៀបចំធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ចាម។ ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជាង ១ពាន់នាក់។ លោក ហួត…

លោក វ៉ី សំណាង៖ អ្នកប្រើប្រាស់គ្រឿងញៀន គឺអន្តរាយដល់សុខភាព ខាតបង់ទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៍ និងជំងឺផ្សេងៗ

(ខេត្តកំពង់ស្ពឺ) ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងថា៖ អ្នកប្រើប្រាស់គ្រឿងញៀន គឺធ្វើឱ្យអន្តរាយដល់សុខភាព ខាតបង់ទ្រព្យសម្បត្តិ ខូចអនាគត ងាយឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺផ្សេងៗថែមទៀតផង។ លោក អភិបាលខេត្តថ្លែងបែបនេះ គ្រាលដែល លោក និងលោក យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អញ្ជើញ ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត…

គ្រឿងញៀនទម្ងន់ជិត២តោនត្រូវសមត្ថកិច្ចចំរុះបង្ក្រាបរបានដែលជាវត្ថុតាងជាបន្តបន្ទាប់កន្លងមកនៅក្នុងខេត្តព្រះសីហនុ និងត្រូវយកទៅដុតកម្ទេចចោល…

ព្រះសីហនុ ៖ នៅថ្ងៃ២៥មិថុនា២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានបង្ហាញវត្ថុតាងគ្រឿងញៀនទម្ងន់ជិត២តោន ដែលសមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។ ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពបង្ហាញត្រួត ពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមានលោកសៀង សុខ ព្រះរាជ អាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំ.ងបទល្មើ.សគ្រឿងញៀ.ន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កង រាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។ លោកសៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ…

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជា នាំចូលទំនិញពីថៃ កើនឡើង៩,៦៤% ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលទំនិញពីប្រទេសថៃមានតម្លៃចំនួន ១,៣៤២ លានដុល្លារ កើន ឡើង ៩,៦៤ ភាគរយ ខណៈដែលប្រទេសកម្ពុជា បាននាំចេញទំនិញទៅប្រទេសថៃវិញ មានតម្លៃសរុប ៣៩១ លានដុល្លារ ធ្លាក់ចុះ ១៨,៤៣ ភាគរយ។ របាយការណ៍ខាងលើបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ឈានដល់ ១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៤ កើនឡើង…

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ…

គ្រាប់មីនតោន១គ្រាប់បានផ្ទុះបណ្តាលឱ្យបុរសអាយុ ៤២ឆ្នាំម្នាក់រងរបួសធ្ងន់ពេលកំពុងភ្ជួរដី

ខេត្តព្រះវិហារ÷គ្រាប់មីនតោនមួយគ្រាប់បានផ្ទុះឡើងបណ្តាលឱ្យបុរសអាយុ៤២ឆ្នាំម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដី ប៉ុន្តែបានបើកកិនគ្រាប់មីននោះក្នុងហេតុការណ៍មួយកើតឡើង នៅខេត្តព្រះវិហារ។ សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់មីននេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជនរងគ្រោះមានឈ្មោះ អុល ស៊ីម បានរងរបួសបែក ក្បាលជង្គង់ និងរបួសតាមដងខ្លួន ខណៈដែលកំពុងតែបើកត្រាក់ទ័រភ្ជួរដី តែបែរជាទៅកិនគ្រាប់មីននិងបណ្តាលឱ្យផ្ទុះបែបនេះតែម្តង ។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីនក្នុងរយៈពេល៣០ ឆ្នាំ កន្លងមក នេះ ប្រជាជនរងគ្រោះ ដោយសារគ្រាប់មីន មានសារុបចំនួន៦ម៉ឺន៥ពាន់និង៤នាក់…

សមត្ថកិច្ចឃាត់ខ្លួនបុរស៦នាក់ ករណីប្រើប្រាស់គ្រឿង ចក្រឈូសឆាយដីព្រៃ តំបន់ដែននេសាទខុសច្បាប់

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្សចំនួន ៦ នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ថែមទាំងរឹបអូសគ្រឿងចក្រ២គ្រឿង (អេស្ការទ័រ) និងរថយន្តផង កាលពីរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ ២០២៤នេះ ខណៈដែលក្រុមនេះ បានធ្វើសកម្មភាពឈូសគាស់កកាយដីព្រៃតំបន់ដែននេសាទដោយខុសច្បាប់ នៅត្រង់ចំណុច «អណ្ដូងប្រាំ និង ចំណុចក្របីស្អុយ» ស្ថិតក្នុងភូមិ សាស្ត្រ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ។ យោងតាមរបាយការណ៍ក្រុមជនសង្ស័យដែលប្រើគ្រឿងចក្រឈូសឆាយរំលោភបំពានដីព្រៃក្នុងតំបន់ទន្លេសាបនោះមាន ៖ ១-ឈ្មោះ សុខ…

You missed