ព្រះសីហនុ ៖ នៅថ្ងៃ២៥មិថុនា២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានបង្ហាញវត្ថុតាងគ្រឿងញៀនទម្ងន់ជិត២តោន ដែលសមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។

ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពបង្ហាញត្រួត ពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមានលោកសៀង សុខ ព្រះរាជ អាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំ.ងបទល្មើ.សគ្រឿងញៀ.ន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កង រាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។

លោកសៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ ដោយបញ្ជាក់ថា វត្ថុតាងគ្រឿងញៀ.នទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed