សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូន អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។

ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើកកម្ពស់ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed