ខេត្តកណ្តាល៖ ក្រោយស្គាល់គ្នាតាមហ្វេកប៊ុកនិងស្រោច ទឹកដោះអំពើនិងធ្វើពិធីបណ្តេញព្រលឹងខ្មោចព្រាយបិសាចជាច្រើនលើកច្រើនសារនារីវ័យក្មេងម្នាក់បានចោទគ្រូមន្តអាគមថាលូកលាន់កេរ្តិ័ភេទនិងរំលោភហើយគម្រាមសម្លាប់បើហ៊ានប្រាប់ឪពុក-ម្តាយ។

គ្រូអូមអាម ដែលត្រូវបាននគរបាលឃាត់ខ្លួន នៅផ្ទះស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ កញ្ញា ២០២៤កន្លងទៅនេះ មានឈ្មោះ ជ្រែ យីម ភេទប្រុស អាយុ៤៣ឆ្នាំ មានរបរជាគ្រូស្រោចទឹកនិងដោះអំពើ ចំណែកឯនារីរងគ្រោះ ឈ្មោះ ម.យ.ណ អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច ឱ្យដឹងថា នារីរងគ្រោះបានស្គាល់ជនសង្ស័យតាមរយៈការឡាយហ្វេសប៊ុក ហើយក្រោយដឹងថា ជនសង្ស័យជាគ្រូដោះអំពើ ហើយដោយសារនាងចេះតែមានអាការៈមិនស្រួលខ្លួន ម្តងឈឺម្តងជា និងចេះ តែស្មុគស្មាញនោះ សង្ស័យថាត្រូវអំពើគេ កាលពីថ្ងៃទី ៣១ សីហា នាងបានធ្វើដំណើរមកផ្ទះជនសង្ស័យដើម្បីឱ្យគ្រូស្រោចទឹកនិងដោះអំពើ ហើយគ្រូបានស្រោចទឹកនិងសូត្រផ្លុំធម្មតា ក៏ឱ្យត្រឡប់ទៅផ្ទះវិញ។

ស្អែកឡើងក៏ត្រឡប់ម្តងទៀត គ្រូបានស្រោចទឹក ហើយសូត្រផ្លុំ និងយកដៃស្ទាបសុដននិងលូកលាន់ប្រដាប់ភេទ (នាងក៏មិនមាត់ដែរ ព្រោះស្មានថាជាវិធីរំដោះគ្រោះនិងដោះអំពើ) រួចក៏វិលទៅផ្ទះវិញ លុះលើកទី៣ នៅថ្ងៃ ទី២ កញ្ញា មកម្តងទៀត គ្រូបានប្រើវិធីដដែល ហើយលើកទី៤នៅថ្ងៃទី៣ កញ្ញា ក្រោយស្រោចទឹករួចគ្រូសូត្រផ្លុំហើយបបោលអង្អែលសុដន និងលូកលាន់កេរ្ត៍ភេទនាងដដែល។ លុះលើកទី៥ ថ្ងៃទី៤ កញ្ញា បន្ទាប់ពីគ្រូធ្វើពិធីឱ្យរួច ក្នុងខ្លួនហាក់ដូចជាមិនបានធូរស្រាល នារីរង គ្រោះក៏បានអញ្ជើញគ្រូឱ្យទៅធ្វើពិធីដេញព្រលឹងខ្មោច ព្រាយ បិសាច នៅផ្ទះរបស់នាងឯភ្នំពេញ ហើយក្រោយធ្វើពិធីបណ្តេញព្រលឹងខ្មោចព្រាយបិសាចនិងឧបទ្រព ចង្រៃរួចរាល់ នៅម៉ោងប្រមាណ១៧និង៣០នាទីល្ងាច ដោយឃើញនាងនៅផ្ទះម្នាក់ឯង ក៏បានចាប់រំលោភនាងរហូតបានសម្រេចហើយគម្រាមថា បើហ៊ាននិយាយ ប្រាប់ឪពុក-ម្តាយ រូបគេនឹងសម្លាប់ចោល។

ដោយសារមានការភ័យខ្លាចដំបូងមិនហ៊ាននិយាយ ប្រាប់ឪពុក-ម្តាយ ទេ ទាល់តែនៅថ្ងៃទី៧ខែកញ្ញាទើបដាច់ចិត្តប្រាប់ម្តាយ ហើយម្តាយក៏នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកអំបិល ហើយនៅថ្ងៃ ទី០៨ខែកញ្ញានគរបាលក៏នាំជនសង្ស័យមកសាកសួរ ហើយជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានធ្វើ សកម្ម ភាពយកដៃច្របាច់សុដន និងលូកលាន់កេរ្ត៍ភេទជន រងគ្រោះប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed