សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមន្ទីរពេទ្យគន្ធបុប្ផា ជួយវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតរបស់ក្មួយប្រុស យ៉ាត រ៉ាយុក អាយុ ១០ ឆ្នាំ ដែលបណ្តាលឱ្យមានការហត់ និងពិបាកដកដង្ហើម ព្រមទាំងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់គាត់ ។
ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ ព្រមជាមួយការឧបត្ថម្ភគាំទ្រដោយមន្ទីរពេទ្យគន្ធបុប្ផា និងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕