ភ្នំពេញ÷កាលពីថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ១៥ នាទីទាបភ្លឺ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចឃ្លាំងផលិតនំ ស្ថិតនៅភូមិ សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិភ័យនេះបណ្តាលមកពីមូលហេតុឆេះឡធ្វើនំ បណ្តាលឱ្យឆាបឆេះសំណង់ថ្ម ទំហំ ៥០ x ១០០ ម៉ែត្រ។
ខូចខាតសម្ភាៈរួមមាន៖ ខូចឡដុតនំចំនួន៤ ឆេះឡចំហុយនំចំនួន ២ នឹងសម្ភាៈមួយចំនួនពុំមានឆេះដល់ផ្ទះអ្នកក្បែរជិតខាងឡើយ ។ អគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរបួសមនុស្សឡើយ។

អគ្គិភ័យនេះពន្លត់បានទាំងស្រុង នៅវេលាម៉ោង ០៥ និង១៥នាទី ទៀបភ្លឺ នាថ្ងៃខែឆ្នាំ ដដែល ដោយប្រើប្រាស់រថយន្តការិយាល័យបង្កា និងពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed